សូមកុំធ្វើគ្រួសារអ្នក និង គ្រួសារអ្នកដទៃ ស្រកទឹកភ្នែកព្រោះតែអ្នកខ្វះការប្រុងប្រយ័ត្ន ៖ បើករថយន្តបំពានភ្លើងស្តុប បង្កគ្រោះ ថ្នាកដល់អ្នកដទៃ និងខូចទ្រព្យ ប្រជាពលរដ្ឋ

(ភ្នំពេញ) ៖ រថយន្ត ដឹកឥដ្ឋការ៉ូមួយគ្រឿង បានបើកក្នុងល្បឿនលឿន ដើម្បីបង្ខំអោយ ផុត ភ្លើង ខៀវ តែមិនផុត ក៍បានទាញចង្កូតគេច ទៅបុករថយន្តម៉ាកឡិចស៊ិស មួយគ្រឿង និងកិនម៉ូតូ២គ្រឿង ទៀត គៀបទៅបុកចូល ក្នុងហាងគុយទាវ ទុកចោល បណ្តាលអោយរងការខូចខាតធ្ងន់ធ្ងន់ ហើយ អ្នកបើកបរ ម៉ូតូ២នាក់បានរងរបួសធ្ងន់ស្រាល។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង៥០នាទីថ្ងៃត្រង់ទី២៦ ខែ មិថុនា ឆ្នាំ ២០២០ នៅចំណុច ស្តុប ផ្លូវ ភ្នំពេញហាណូយ កែង ផ្លូវឧកញ៉ាម៉ុង ឬទ្ធី ក្នុង ភូមិ ភូបិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ។

រថយន្ត ដែល បុករះចូលហាងគុយទាវ នោះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម.៣A.៧៦១០ អ្នកបើបរបានគេចខ្លួន បាត់ ។ចំណែក អ្នករងរបួស ពុំត្រូវបានស្គាល់ឈ្មោះ ឡើយ ត្រូវបានក្រុមគ្រួសារបញ្ចូន ទៅកាន់មន្ទីរ ពេទ្យ ។

តាមសាក្សីបានអោយ នៅមុនពេលកើតហេតុ គេឃើញ រថយន្ត ដឹកឥដ្ឋការ៉ូមួយគ្រឿងខាងលើ បានធ្វើដំណើរ តាមផ្លូវ ភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ។នៅពេលមកដល់កន្លែងកើតហេតុ ដែលជាចំណុច ស្តុបក៍បានតំឡើងល្បឿន អោយផុតស្តុប តែមិនផុត។ខណះនោះ មានម៉ូតូ ដែលកំពុងឈប់ស្តុបនៅចំណែក ផ្លូវ ឧកញ៉ា ម៉ុងឬទ្ធី ក៍បានបន្តដំណើរព្រោះភ្លើង ខៀវ ស្រាប់តែ រថយន្តខាងលើទាញចង្កូតគេច ក៍បានទៅបុករថយន្ត ម៉ាកឡិចស៊ី មួយគ្រឿង ដែលហើយរុញនិងកិន ម៉ូតូ២បុកចូល ទៅក្នុងហាងគុយ នៅចំណុច ផ្លូវកែវនោះ តែម្តង បណ្តាលអោយ អ្នកជិះម៉ូតូរងរបួស២នាក់ ។

ចំណែករបងថ្ម និងរបងដែកផើង ផ្កា ហាងបានរងការខូចខាត ។ភ្លាមៗ អ្នកបើកបរបានគេចបាត់។

ដោយឡែក ខណៈដែលមានរថយន្ត តាកូម៉ាមួយគ្រឿង ទៀត ក៍បាន បើកបរ មិនគោរពស្តុប ក៍បានជ្រុលទៅបុក រថយន្តម៉ាក ឡិចស៊ិ ស៥៧០ទៀតចំកណ្តាលរថយន្ត បណ្តាលរងការខូចខាតផងដែរ ៕

Loading...