សូមចូលរួមត្រេកអរ កសិករ ឃុំទន្លេបិទ ដាំពោតសាឡីសាកល្បង ចាប់ផ្តើមប្រមូលផល

ខេត្តត្បូងឃ្មុំ៖ ប្រជាកសិករប្រមាណជា ១០ គ្រួសារកំពុងតែសាកល្បងដាំដំណាំពោតសាឡី ដែលក្រុមហ៊ុនចិនបានផ្ដល់ពូជអោយដាំសាកល្បង នៅភូមិទួលខ្សាច់ ឃំុទន្លេបិត ស្រុក-ខេត្តត្បូងឃ្មុំ សម្រាប់បង្កបង្កើនផល ដើម្បីជួយជំរុញឱ្យជីវភាពអោយមានជីវភាពប្រសើរឡើងមួយកម្រិតថែមទៀតនោះគឺចាប់ផ្តើមប្រមូលផលហើយ ។
បើតាមការរៀបរាប់របស់លោក ថៀវ សំអាន ជាអនុភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលជាម្ចាស់ចម្ការពោតសាឡី បានឱ្យដឹងថា លោកបានទទួលពូជពោតនេះ មកពីក្រុមហ៊ុនចិនដែលគេបានផ្ដល់ឱ្យតាមរយ:លោកមេឃុំទន្លេបិទដើម្បីចែកជូនប្រជាកសិករ សម្រាប់ការដាំសាកល្បងប្រមាណចំនួន ១០ គ្រួសារ ។ ដំណាំនេះប្រេី រយៈពេលត្រឹមតែ ៣ ខែ ១០ ថ្ងៃប៉ុណ្ណោះកសិករនឹងទទួលផលហេីយ ។ ចំណែកបច្ចេកទេសដាំគឺដូចដំណាំពោតយើងធម្មតាដែរ ដោយមិនប្រើប្រាស់ជីក៏បានដែរ ព្រោះដីមានជីវជាតិស្រាប់ហេីយ ចំពោះការស្រោចទឹកគឺស្រោចទឹកតែម្តងគត់ ស្រោចម៉ា ទឹកដក់ជោកដី នៅពេលដេីមវាផេីមដាក់គ្រាប់ ហើយការប្រមូលផលគឺ ច្រូតដូចដំណាំស្រូវអីចឹងដែរ ។


លោកបន្តថា បេីតាមការបញ្ជាក់ពីក្រុមហ៊ុនចិន ពោតសាឡីនេះ វាឱ្យផលក្នុង១ហិចតា បានពី៧ទៅ ៨តោនឯណោះ ហេីយវាមានលក្ខណ:ពិសេស គឺវាធននឹងអាកាសធាតុ គ្មានជំងឺ បួស ឆ្គួត ដូចពោតយេីងទេ ។ នេះជាលើកដំបូងហើយដែលអ្នកភូមិគាត់នាំគ្នាដាំដំណាំពោតសាឡីនេះបើទិន្នផល និង តម្លៃល្អ នោះប្រជាកសិករ និង នាំគ្នា ដាំពោតសាឡីនេះវិញ ព្រោះថា ខាងក្រុមហ៊ុនចិនមក ទទួលទិញក្នុងតម្លៃមួយគីឡូក្រាម ៧២០ រៀល ។ ចំពោះផលប្រយោជន៍ពោតសាឡីនេះដែរ គឺដេីមស្លឹកវាអាចធ្វេីជាចំណីគោក្របីស៉ីបាន ចំពោះផ្លែរបស់វាគេ យកទៅចំរាញ់ធ្វើជាស្រាបៀរ។
លោក ភិន ឈុន មេឃុំទន្លេបិទបានបញ្ជាក់ឱ្យដឹងដែរថា ក្រុមហ៊ុនចិនដែលមានទីតាំងនៅទីក្រុងភ្នំពេញ បានមកទាក់ទងខាងអាជ្ញាធរឃុំ ហេីយឃុំក៏បានបញ្ជូនគ្រាប់ពូជពោតសាឡីនេះ ឱ្យទៅលោកអនុភូមិទួលខ្សាច់ ចែកជូនដល់កសិករដាំសាកល្បង បេីបានទិន្នផលល្អ មានទីផ្សារត្រឹមត្រូវមែននោះ គាត់នឹងហៅក្រុមហ៊ននោះមកធ្វេីកិច្ចសន្យាត្រឹមត្រូវ ដេីម្បីឱ្យកសិករមានទំនុកចិត្តក្នុងការដាំដំណាំនេះ ។ ឃុំសង្កេតឃេីញថា ក្រុមហ៊ុនចិននេះ ពេលដែលផ្តល់ពូជដល់ប្រជាកសិករដោយមិនយកលុយ ហេីយថែមទាំងបានផ្តល់បច្ចេកទេសដាំដល់កសិករយេីងទៀត ជាងនេះទៀត បានឱ្យកសិករចំនួន១០ គ្រួសារនេះខ្ចីលុយ ក្នុង១គ្រួសារបា ន១០០ដុល្លារ ក្នុងការដាំសាកល្បងនេះផងដែរ ៕

Loading...