សើចដាច់ផ្ងារ ពេលបេក្ខភាព The Voice Cambodia ប៊ុត សីហា ប៉ះជាមួយ តារាកំប្លែង នាយ ពាក់មី (មានវីដេអូ)

ភ្នំពេញ៖ វាជារឿងគួរឲ្យ ជក់ចិត្ត ដិតអារម្មណ៍មួយ នៅពេលដែលយើង ប្រៀបធៀបសំណៀងរវាងតារាចម្រៀងអាជីពនិងជាម្ចាស់ពានរង្វាន់ The Voice Cambodia ប៊ុត សីហា ជាមួយនឹងតារាកំប្លែង ល្បីនៅខ្មែរ នាយ ពាក់មី ក្នុងបទចម្រៀង «ស្មោះបងអូនស្លាប់អី?» ដែលជាសំនៀងដើម របស់លោក ឆាយ វីរៈយុទ្ធ នោះ។

នៅពេល ដែលច្រៀងគោក នូវបទចម្រៀង ខាងលើ ប៊ុត សីហា ពិតជាធ្វើបាន យ៉ាងល្អ ដែលអាចស្រែកបាន ដោយមិនមានភ្លាត់ រហូតដល់ទស្សនិកជន ស្រែកហ៊ូរកញ្ជ្រៀវ និងទះដៃ កងរំពងពេញឆាក នៅកោះពេជ្រ ផ្ទុយស្រលះទាំងស្រុងពី នាយ ពាក់មី ដែលបែរជាផ្លាស់ប្តូរ ទំនុកច្រៀងទាំងស្រុង ទៅជា «អត់លងបងអូនស្លាប់អី» ទៅវិញ ធ្វើឲ្យទស្សនិកជន ដែលទស្សនាផ្ទាល់ នៅកម្មវិធី រាត្រីកំសាន្ត ផ្ទុះសំណើច សើចសប្បាយ បិទមាត់មិនជិតទៅវិញ។

គួរបញ្ជាក់ផងដែរថា វីដេអូប្រៀបធៀប ខាងលើនេះ ធ្វើឲ្យអ្នកលេងហ្វេសប៊ុក ចាប់អារម្មណ៍ជាខ្លាំង និងធ្វើការ LIKE និង SHARE យ៉ាងព្រោងព្រាត មិនគួរឲ្យជឿ៕

ចុចអានអត្ថបទ៖ ទស្សនាការបាញ់កាំជ្រួច ឆ្លងឆ្នាំ២០១៥ នៅទីក្រុងឌូបៃ តើអស្ចារ្យប៉ុណ្ណា?

Loading...

Leave a Reply

Your email address will not be published. Required fields are marked *