សៀវភៅ​​ល្អ​បំផុត​ ៥​ក្បាល​ដែល​​កំពូល​មហាសេដ្ឋី​អាមេរិកលោក​ប៊ីលហ្គេត​អាន​នៅ​ឆ្នាំ​២០១៤​នេះ

នៅ​លើ​បណ្ដាញ​សង្គម​ facebook ​របស់​កំពូល​មហាសេដ្ឋី​ផុត​លេខ​ជនជាតិ​អាមេរិក​រូប​នេះ​ ​លោក​បាន​បង្ហាញ​​សៀវភៅ​​៥​ក្បាល​ដែល​​លោក​បាន​ចាត់​ទុក​ថា​ ល្អ​បំផុត​​​ ​ហើយ​លោក​​បាន​អាន​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ។ ​​​សៀវភៅ​ដែល​​លោក​បាន​អាន​ គឺ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច​ បរិយាកាស​អាជីវកម្ម ​ដែល​​​​លោក​អ្នក​អាច​រក​ជាវ​ស្វែង​យល់​បាន។ ​សៀវភៅ​ទាំង​ ៥​ក្បាល​នោះ​គឺ៖

bill

​១) ​​”ដំណើរ​ផ្សង​ព្រេង​ពាណិជ្ជកម្ម​ – Business Adventures” ​និពន្ធ​ដោយ​ John Brooks៖ ​ទោះ​ជា​សៀវភៅ​មួយ​ក្បាល​នេះ​​ត្រូវ​បាន​​ចេញ​ផ្សាយ​តាំង​ពី​ឆ្នាំ​១៩៧០​ក្ដី​ ប៉ុន្តែ​មហាសេដ្ឋី​រូប​នេះ​នៅ​តែ​ចាត់​ទុក​ថា​ជា​សៀវភៅ​ល្អ​បំផុត។ លោក​បាន​ឱ្យ​តម្លៃ​ទៅ​លើ​អត្ថន័យ​​​ និង​ខ្លឹម​សារ​​មាន​តម្លៃ​ជា​សារវន្ត​សម្រាប់​​រូប​លោក​ពាក់ព័ន្ធ​​នឹង​​​ គោលការណ៍​គ្រឹះ​​នៃ​អាជីវកម្ម​ បញ្ហា​ប្រឈម​នៃ​​ការ​​បង្កើត​ស្ថាប័ន​ដ៏​ធំ​មួយ​ ​​ការ​ជួល​បុគ្គលិក​​ឱ្យ​ត្រូវ​ជំនាញ​ ​និង​ការ​ស្ដាប់​ការ​មតិ​កែ​លម្អ​ពី​អតិថិជន។

​២) ​មូលធន​នៅ​ក្នុង​សតវត្សរ៍​ទី​២១ – Capital in the Twenty-First Century ​ដោយ​ Thomas Piketty៖ ​​អ្នក​និពន្ធ​សៀវភៅ​​​​ខាង​លើ​បាន​ផ្ដោត​ទៅ​លើ​​វិសមភាព​ទ្រព្យ​សម្បត្តិ​ និង​​ប្រាក់​ចំណូល​នៅ​ទ្វីប​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ និង​តួនាទី​របស់​រដ្ឋាភិបាល​​​​ក្នុង​ការ​​កាត់​បន្ថយ​ភាព​ក្រីក្រ​ ។ ​លោក​ប៊ីល​ហ្គេត​ បាន​ផ្តល់​តម្លៃ​ទៅ​លើ​អត្ថន័យ​ពាក់ព័ន្ធ​​​គំនិត​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ដែល​សៀវភៅ​​ត្រូវ​បាន​បក​​ប្រែ​ចេញ​ពី​ភាសា​បារាំង​។

៣) ​ផ្លូវ​ដែល​ទ្វីប​អាស៊ី​ដើរ​-How Asia Works ដោយ​លោក​ Joe Studwell៖ ​ជា​សៀវភៅ​ដែល​បង្ហាញ​ពី​​អភិវឌ្ឍន៍​​របស់​បណ្ដា​ប្រទេស​មួយ​ចំនួន​​នៅ​ទ្វីប​អាស៊ី​ ដូច​ជា ​ជប៉ុន​ តៃវ៉ាន់​ កូរ៉េខាងត្បូង​ និង​ចិន​​សម្រេច​កំណើន​សេដ្ឋកិច្ច​​ដ៏​​ខ្ពស់។ ​លោក​ Bill Gates ​ផ្ដល់​តម្លៃ​ទៅ​លើ​​អត្ថន័យ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ដែល​ទ្វីប​អាស៊ី​ត្រូវ​គេ​ចាត់​ទុក​ថា​ ​មាន​សក្ដានុពល​ខ្លាំង។

៤) ​ឥទ្ធិពល​រុស៊ី-The Rosie Effect ដោយ​ Graeme Simsion៖​ ជា​សៀវភៅ​ប្រលោមលោក​ដែល​នឹង​ចេញ​​លក់​នៅ​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​នេះ​​ ប៉ុន្តែ​លោក​ប៊ីលហ្គេត​ត្រូវ​បាន​​អ្នក​និពន្ធ​សៀវភៅ​​​ផ្ញើ​ជូន​សៀវភៅ​មុន​ពេល​ចេញ​លក់​ជា​ផ្លូវ​ការ។ លោក​បាន​ពោល​សរសើរ​ថា​ នេះ​ជា​សៀវភៅ​ប្រលោមលោក​ដ៏​​ល្អ​បំផុត។

​៥) ​​”ការ​បង្កើត​ពិភពលោក​​ទំនើប​៖ ​សម្ភារៈនិយម​ និង​បដិ​សម្ភារៈនិយម – Making the Modern World: Materials and Dematerialization ​ដោយ​លោក​ Vaclav Smil៖ ​ ជា​សៀវភៅ​ដែល​​សរសេរ​រៀប​រាប់​អំពី​​​ពិភពលោក​​​​កាន់​តែ​អាស្រ័យ​​លើ​សម្ភារៈ​​ ឬ​វត្ថុ​​​មួយ​ចំនួន​​កាន់​តែ​ខ្លាំង​ជាង​មុន ​មាន​​ឈើ​ ថ្ម​ ​ដែកថែប​ ​ប្លាស្ទិក​ លោហៈ​ ​​និង​ស៊ីលីកូន​ជា​ដើម​។​ ​​អ្នក​និពន្ធ​ក៏​បាន​ពន្លិច​ពី​របៀប​នៃ​ការ​​ផលិត​ផលិតផល​ដោយ​​ប្រើ​វត្ថុ​ធាតុ​ដើម​តិច​ជាង​មុន​ ដែល​មាន​អត្ថន័យ​សំខាន់​សម្រាប់​​ក្រុមហ៊ុន​ ឬ​សហគ្រាស​ផលិតកម្ម៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *