សេង សូណា មិន​ទៅ​អាមេរិក​ខ្លាច​គេ​យក​ទៅ​លក់

ភ្នំពេញៈ សេង សូណា ដែល​ធ្លាប់​ប្រកាស​ខ្លួន​ក្តែងៗ​ថា ក្រោយពី​បញ្ចប់​ការ​ថតសម្តែង​រឿង «ឆ្នាំ​វក» នាង​នឹង​ទៅ​សម្តែង​នៅ​អាមេរិក​បី​ខែ​នោះ ថ្មីៗ​នេះ​បាន​បញ្ជាក់​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ ថា គម្រោង​ចេញ​ទៅ​ទឹកដី​មហាអំណាច​ត្រូវ​បាន​នាង​ខ្លាចរអា​លែង​ហ៊ាន​ប្រាថ្នា​។

តារាស្រី​ដែល​លេចធ្លោ​លើ​វិថី​សិល្បៈ ដោយសារ​រូបភាព​ថត​បង្ហាញ​ដើមទ្រូង​សិចស៊ី​គ្មាន​ពីរ​សម្រាប់​សិល្បៈ​ខ្មែរ​រូប​នេះ បាន​និយាយ​ថា៖ «​ខ្ញុំ​មិន​ហ៊ាន​គិត​ទេ សូម្បីតែ​ស្រមៃ​ក៏​ខ្លាច​ដែរ​»។
បរិយាយ​ពី​ការ​ប្រឹង​បិទ​ភ្នែក​បំភ្លេច​ក្តីប្រាថ្នា​ចេញ​ទៅ​កើប​ដុំ​ដុល្លារ​នៅ​អាមេរិក​ដែល​តារា​ណា​ក៏​ចង់​ទៅ​សម្តែង​នោះ​ត្រូវ​បាន​ស្រីស្រស់ សេង សូណា រៀបរាប់​ថា៖ «ពេល​នេះ​ខ្ញុំ​ពិតជា​មិន​បាន​គិត​ដល់​មែន រឿង​ដែល​ថា​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​តាម​ស្ពុនស័រ​មួយ​ដែល​ខ្ញុំ​ធ្លាប់​អះអាង​ប្រាប់​គេ​ឯង​ថា ពួកយើង​ស្គាល់​គ្នា​តាម​ហ្វេសប៊ុក ហើយ​ថា​ធានា​យក​ទៅ​សម្តែង​នៅ​អាមេរិក រយៈពេល​បី​ខែ​នោះ​»។

តារាស្រី​ល្បី​ខាង​សម្ដែង​កាយវិការ​សិចស៊ី​ឥត​សំចៃ​នេះ​បាន​ពន្យល់​ពី​ការ​Seng-Sona-Khmer-Sexy-Girl-10សម្រេចចិត្ត​លុប​គម្រោង​របស់​នាង​ថា៖ «តារាៗ​មិន​ថា​គេ មិន​ថា​ខ្ញុំ​ទេ ចង់​ចេញ​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​ណាស់ ពិសេស​ប្រទេស​ដែល​មាន​បងប្អូន​ខ្មែរ​រស់នៅ​ច្រើន​ដូចជា​អាមេរិក​នេះ គឺ​ចង់​មែនទែន។ ចុះ​បើ​ឱកាស​ហុច​ឲ្យ​ខ្ញុំ​ហើយ ម៉េច​ក៏​ខ្ញុំ​លែង​មិន​ហ៊ាន​តោង?​»។

បញ្ជាក់​ពី​សំណួរ​ដែល​ដាក់​ជា​ចំណោទ​សួរ​ខ្លួនឯង​នោះ តារាសម្តែង​សិចស៊ី ដែល​ទើប​បញ្ចប់​ការ​សម្តែង​ក្នុង​តំណែង​តួឯក​ឆ្នាសឆ្នើម​ក្នុង​ភាពយន្ត ឆ្នាំ​វក រូប​នេះ ប្រាប់​ថា៖ «មុន​នេះ​ខ្ញុំ​មាន​ទំនុកចិត្ត លើ​បុរស​ម្នាក់​ស្គាល់​តាម​ហ្វេសប៊ុក​ថា​នៅ​អាមេរិក ហើយ​ថា​ធានា​ខ្ញុំ​ទៅ​សម្តែង តែ​ពេល​ដែល​ខ្ញុំ​ស៊ើប​ថា គាត់​មិនមែន​ជា​អ្នក​ស្ពុនស័រ​នាំ​តារា​ទៅ​សម្តែង​នៅ​ទី​នោះ​ពិត និង​មាន​មិត្តភក្តិ​ប្រាប់​ថា ប្រយ័ត្ន​គេ​បោក​នោះ ខ្ញុំ​ក៏​ខ្លាច​ហើយ​ក៏​បំភ្លេច​មហិច្ឆតា​ទៅ​សម្តែង​នៅ​អាមេរិក​នោះ​ទៅ​»។

20141208_28bសេង សូណា បាន​ប្រាប់​ថា ថ្មីៗ​នេះ​ក៏​មាន​បងស្រី​រាប់អាន​គ្នា​ម្នាក់​មកពី​អាមេរិក រំឭក​ប្រាប់​ថា អ្នក​ធានា​តារា​ទៅ​សម្តែង​ខ្លះ មិនមែន​ធានា​ទៅ​សម្តែង​ពិត​ទេ តែ​បែរ​ជា​នាំ​តារា​ទៅ​ឲ្យ​បុរសៗ​នៅ​ទី​នោះ​។

នាង​រៀបរាប់​ថា​៖ «រឿង​នេះ​ធ្លាប់​កើត​មាន​មែន ឮ​ដូច្នេះ​ខ្ញុំ​ក៏​រឹត​តែ​មិន​ហ៊ាន​ចេញ​ទៅ​តាម​អ្នក​ថា​នាំ​ខ្ញុំ​ទៅ​នោះ​»។

សូណា ត្រូវ​បាន​មហាជន​ស្គាល់​ដោយសារ​ភាព​សិចស៊ី រហូត​មាន​មហាជន​ខ្លះ​ថា នាង​ជា​តារា​លក់​ខ្លួន​ក៏​មាន​នោះ​។ បើ​ទោះ​ជា​កេរ្តិ៍ឈ្មោះ​នាង​រង​នូវ​រឿង​អាស្រូវ​បែប​នេះ ប៉ុន្តែ​នាង​នៅ​តែ​អះអាង​ថា នាង​នឹង​មិន​ធ្វើ​បែប​នេះ​ដាច់ខាត។

ទោះ​ជា​ដំណើរ​ទៅ​អាមេរិក​លើក​នេះ​ត្រូវ​ខកខាន​ព្រោះ​តែ​ខ្លាច​ជ្រុល​ខ្លួន​បង់​ប្រាណ​ក្ដី​ក៏​ស្រីស្រស់ សូណា បាន​បញ្ជាក់​ផង​ដែរ​ថា នាង​មិន​បោះបង់​ឱកាស​ស្គាល់​ប្រទេស​ធំៗ​នោះ​ឡើយ។

ក្រៅពី​ការ​រំពឹង​លើ​ស្ពុនស័រ​នោះ នាង​បាន​ប្ដេជ្ញា​ថា៖ «​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ចេញ​ទៅ​ដើរលេង​ដោយ​ខ្លួនឯង ហើយ​ក៏​មិន​ទៅ​តែ​អាមេរិក​មួយ​នោះ​ដែរ អាច​ថា​បន្ត​ដំណើរ​ម្តង​បី​ប្រទេស​ក៏​មិន​ដឹង​»៕ POSTKHMER

20141208_28a

Loading...

Leave a Reply

Your email address will not be published. Required fields are marked *