សេចក្តីថ្លែងការណ៍រួមថ្កោលទោសរូបភាពឱ្យខ្ចីប្រាក់នៅជនបទដែលដើរតួជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍រួម ដោយបានថ្កោលទោសចំពោះសកម្មភាពរបស់មនុស្សមួយចំនួន ដែលបានបង្ហាញ ខ្លួនជា អង្គការមិនមែន រដ្ឋាភិបាល ជាសមាគមសប្បុរ សធម៌ ឬជាសប្បុរសជន បានធ្វើសកម្មភាពឱ្យខ្ចីប្រាក់តាមជនបទ និងទីប្រជុំជន ហើយចាត់ខ្លួនឯងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារជាតិ នៃកម្ពុជាបាននិយាយថា សកម្មភាពឱ្យខ្ចីប្រាក់នេះពុំ គ្រាន់តែគ្មានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងយកការប្រាក់ខ្ពស់មានលក្ខណៈជាការកេងប្រវ័ញ្ចទៀតផង ។ សេចក្តីថ្លែងការណ៍រួមនោះនិយាយថា ប្រការនេះបានធ្វើឱ្យកូនបំ ណុលរបស់ខ្លួនធ្លាក់ក្នុងគ្រោះអាសន្នរើបំណុលមិនរួច ហើយធ្វើឱ្យគ្រួ សារព្រាត់ប្រាស និងទ្រព្យសម្បត្តិហិនហោច ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ នៃកម្ពុជាថ្កោលទោស និងដាក់បទ បញ្ជាដល់អង្គការ សមាគមឬបុគ្គលទាំងនោះឱ្យបញ្ឈប់សកម្មភាពអកុ សលនេះភ្លាម ។ ក្នុងករណីដែលអង្គការ សមាគម ឬបុគ្គលទាំងនោះ ចង់បន្តសកម្មភាពឱ្យខ្ចីប្រាក់ ត្រូវតែធ្វើឡើងក្នុងក្របខ័ណ្ឌច្បាប់ គឺត្រូវ ចូលខ្លួនមកសុំអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដែលនឹងពិនិត្យ គុណវុឌ្ឍិច្បាស់លាស់ត្រឹមត្រូវមុននឹងផ្តល់ ។ ការរឹងរួសណាមួយដែល ប្រឆាំងនឹងបទបញ្ជានេះ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារជាតិ នៃកម្ពុជាសូម បញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយគាំពារ និង លើកទឹកចិត្តឱ្យគ្រឹះស្ថាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែល មានអាជ្ញាប័ណ្ណ និងចុះបញ្ជីនៅធនាគារជាតិ នៃកម្ពុជា ពង្រីកបណ្តាញ ប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ និងផ្តល់សេវាហិរញ្ញវត្ថុប្រកប ដោយការ ទទួលខុសត្រូវ និងតម្លាភាពជូនប្រជាពលរដ្ឋទូទៅ ។ ប្រ ទេសកម្ពុជា ជាប្រទេសប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារ ដែលរាល់ការ កំណត់ថ្លៃ និងអត្រាការប្រាក់គឺអាស្រ័យលើការប្រកួតប្រជែង ។ គ្រឹះ ស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាគ្រឹះស្ថានដែលកាន់កាប់ និងគ្រប់គ្រងដោយឯកជន មិនមែនរដ្ឋឡើយ ។ គ្រឹះស្ថានទាំងនោះជា ស្ថាប័នស្វែងរកប្រាក់ចំណេញ ដើម្បីនិរន្តរភាពហិរញ្ញវត្ថុរបស់ខ្លួន ក្នុង ការបន្តផ្តល់ប្រាក់កម្ចីជូនដល់ប្រជាពលរដ្ឋពោលគឺមិនមែនជាអង្គការ មនុស្សធម៌ ដែលផ្តល់ប្រាក់ជំនួយឡើយ ។ ប្រជាពលរដ្ឋដែលខ្ចីប្រាក់ ពីគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណ និងចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា ត្រូវតែមានកាតព្វកិច្ចសងប្រាក់ កម្ចីឱ្យគ្រឹះស្ថានវិញ ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជាលើក ទឹកចិត្តឱ្យប្រជាពលរដ្ឋពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹង សម្រេចខ្ចីប្រាក់ ។ ទន្ទឹមនេះ ក៏តម្រូវឱ្យគ្រប់គ្រឹះស្ថានធនាគារ និងគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណ និងចុះបញ្ជី ត្រូវវិភាគវាយ តម្លៃអំពីសមត្ថភាពសងប្រាក់របស់អ្នកខ្ចី ហើយត្រូវមានការទទួលខុស ត្រូវខ្ពស់ក្នុងការបង្ហាញព័ត៌មាន និងលក្ខខណ្ឌផ្សេងៗ ពាក់ព័ន្ធនឹងការ ខ្ចីប្រាក់ឱ្យបានច្បាស់លាស់ជូនដល់អ្នកខ្ចីប្រាក់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *