សេចក្តីថ្លែង​ការណ៍រួម របស់​ក្រសួង​​សេដ្ឋ​កិច្ច និង​ធនាគារ​​ជាតិ​​ពាក់ព័ន្ធ​ជន​ខិល​​ខូច​ជា​អង្គការ សមា​គម​ផ្តល់​​ប្រាក់​កម្ចី ទាំង​គ្មាន​អាជ្ញា​បណ្ណ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី២ ខែកុម្ភះនេះ បានចេញសេចក្តីថ្លែង​ការណ៍​រួមមួយ ដោយថ្កោលទោស​យ៉ាងខ្លាំងក្លាចំពោះ ជនមួយចំនួនដែល​អះអាងថា ខ្លួនជាអង្គការមិន​មែន​រដ្ឋាភិ​បាល ជា​សមា​គម​សប្បុរសធម៌ បានឲ្យខ្ចីប្រាក់ តាមជនបទ និងទីប្រជុំជន ដែលចាត់ខ្លួនឯងថា ជាគ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ទាំង​គ្មាន​អាជ្ញាបណ្ណ​ត្រឹមត្រូវ ពីធនាគារជាតិ ដោយយកការ​ប្រាក់ខ្ពស់ មានលក្ខណៈ​កេងប្រវ័ញ្ច ដែល​ប្រការ​នេះនាំ​ឲ្យកូន​បំណុល​ធ្លាក់ខ្លួនក្រ រើបំណុលមិនរួច ព្រាត់ប្រាសគ្រួសារ និងហិន​ហោចទ្រព្យ​សម្បត្តិ​ផង​ដែរ។ ក្រសួងសេដ្ឋកិច្ច និងធនា​គារជាតិ បញ្ជាឲ្យបញ្ឈប់សកម្មភាព ទាំងនោះជាបន្ទាប់ បើមិនដូច្នេះនឹងត្រូវទទួល​ទោស​តាម​ច្បាប់​ជាធរមាន៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *