សេចក្តីប្រកាស! សាលា​ខណ្ឌដូនពេញត្រូវបានលក់អស់ហើយ ហើយដើរជួលអគារគេធ្វើការវិញម្តង

ភ្នំពេញ ៖ ប្រភពបានរាយការណ៍ថា សាលាខណ្ឌដូនពេញ និងត្រូវរុះរើទៅនៅទីតាំងថ្មី នៅអតីតសាលាន័រតុន ដែលស្ថិតនៅកែងផ្លូវលេខ ១១៨ និង១៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ នៅដើមខែធ្នូ ឆ្នាំ២០១៦ ក្រោយពីមានការឯកភាពពីសាលារាជធានីភ្នំពេញ ប្រគល់ដីនោះឲ្យទៅក្រុមហ៊ុន ហ្វុល អហ្វ អាស៊ីសអិុនវេសមិនឌឺវេឡុបមិន ដើម្បីសាងសង់អគារថ្មី ។ ចំណែកអគារចាស់ និងថ្មីៗនៅទីនោះត្រូវវ៉ៃចោលទាំងអស់លែងស្តាយស្រណោះហើយ ។

ប្រភពពីមន្ត្រីថ្នាក់ទាបសាលាខណ្ឌដូនពេញ បានលួចបង្ហើបឲ្យដឹងថា សាលារាជធានីភ្នំពេញបានសម្រេចឲ្យសាលាខណ្ឌដូនពេញ រុះរើការិយាល័យរបស់ខ្លួនទៅធ្វើការបណ្តោះអាសន្ននៅទីតាំងផ្សេង ហើយសាលាខណ្ឌដូនពេញ និងរុះរើចេញនៅដើមខែធ្នូ ឆ្នាំ២០១៦ ដើម្បីប្រគល់ដីទៅឲ្យក្រុមហ៊ុន ហ្វុល អហ្វ អាស៊ីសអិុនវេសមិនឌឺវេឡុបមិន ធ្វើការសាងសង់អគារថ្មីកម្ពស់៦ជាន់ ជូនសាលាខណ្ឌដូនពេញ ជាថ្នូរនឹងការកាត់យកដីនៅផ្លូវកាច់ជ្រុង អស់ប្រមាណជាពីរភាគបីនៃផ្ទៃដីទំហំជាង២.០០០ម៉ែត្រការ៉េ របស់សាលាខណ្ឌដូនពេញនោះ ។

សូមបញ្ជាក់ថា ទីតាំងសាលាខណ្ឌដូនពេញនាបច្ចុប្បន្ន ស្ថិតនៅកែងផ្លូវលេខ៦១ និងផ្លូវលេខ៩០ មានទំហំជាង២.០០០ម៉ែត្រការ៉េ មានអគារសាលាខណ្ឌជាសំណង់បុរាណ និងមានសំណង់ថ្មីសម្រាប់ការិយាល័យច្រកចេញចូលតែមួយ ជាប់ជាមួយនឹងអគារគណបក្សប្រជាជនកម្ពុជា ដែលទើបតែសង់រួចនាពេលថ្មីៗកន្លងទៅនេះ ។

ប្រភពពីមន្ត្រីដដែលបានបញ្ជាក់ថា កាលពីអំឡុងខែមីនា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ ជាមួយនិងក្រុមហុ៊នពាក់ព័ន្ធនឹងការទិញលក់ដីសាលាខណ្ឌដូនពេញបន្តគ្នានេះ គឺក្រុមហ៊ុន ហ្វុល អហ្វ អាស៊ីសអិុនវេសមិនឌឺវេឡុបមិន ដែលជាក្រុមហ៊ុនទិញចុងក្រោយគេបានសុំសិទ្ធិគ្រប់គ្រង និងសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីសាលាខណ្ឌដូនពេញ ទំហំ១.៤៨៦មែ៉ត្រក្រឡា ដោយទុកឲ្យសាលាខណ្ឌដូនពេញនៅសល់ផ្ទៃទំហំតែ៦០០ម៉ែត្រក្រឡាប៉ុណ្ណោះ ។ ចំណែកលោកគួច ចំរើន អភិបាលខណ្ឌបច្ចុប្បន្នមិនមានពាក់ព័ន្ធការដោះដូរទេ ។ លោកចំរើន ក្លាយជាអ្នកលាងចាន ។

អតីតសាលាន័រតុនដែលស្ថិតនៅកែងផ្លូវលេខ១១៨ និង១៩ សង្កាត់ផ្សារចាស់ ហើយត្រូវបានសាលាខណ្ឌដូនពេញជួលនោះ គឺតម្លៃមួយ១ម៉ឺនដុល្លារក្នុងមួយខែ តែមិនដឹងថា ខាងណាជាអ្នកចេញលុយឡើយ ។ ជុំវិញព័ត៌មានខាងលើនេះ មិនអាចសុំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធបានទេ ៕

xxz

Loading...