សេដ្ឋកិច្ចកម្ពុជា​ចាប់ផ្តើម​ប្រសើរ​ឡើងវិញក្រោយ​ពលរដ្ឋ​គ្រប់រូប​ទទួល​វ៉ាក់សាំង​ប្រកបដោយប្រសិទ្ធិភាព​

ភ្នំពេញ៖ ដោយ​មើលឃើញថា​ជា​បន្តបន្ទាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវបានយកចិត្តទុកដាក់​និង​គិតគូរ​យ៉ាង​ពិសេស​របស់រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចែកចាយ​វ៉ាក់សាំងប្រកបដោយ​សមធម៌​។អង្គការអុក​ស្វា​ម(Oxfam)​បាន​លើកឡើងថា​សេដ្ឋកិច្ចប្រទេស​កម្ពុជានឹង​ចាប់ផ្តើម​ប្រសើរ​ឡើងវិញ​នៅពេលដែល​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួលបានវ៉ាក់សាំង​ប្រកបដោយ​ប្រសិទ្ធិភាព​។

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ទាក់ទង​ការកោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ផ្តល់អាទិភាព​ដល់ក​ម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជា​ក្រុម​បន្ទាប់ដែល​ទទួលបាន​វ៉ាក់សាំង​បង្ការកូ​វីដ​១៩​នៅ​រសៀល​ថ្ងៃទី​២៦ ខែ មីនា ឆ្នាំ​២០២១​នេះអង្គការ​អុក​ស្វា​ម(Oxfam)បាន​ឲ្យ​ដឹង​ទៀតថាវិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចូលរួមចំណែក​រហូតដល់៧០​ភាគរយនៃ​ផលិតផល​ក្នុងស្រុក​សរុប(GDP)ការធ្លាក់ចុះ​នៃ​វិស័យនេះនឹង​នាំ​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​ដែល​រួច​ផុតពី​ភាពក្រីក្រមក​ធ្លាក់​ក្នុង​ភាព​ងាយ​រងគ្រោះ​ខ្លាំង​និង​ពន្យារ​វិបត្តិ​សេដ្ឋកិច្ចឲ្យ​កាន់តែ​វែងឆ្ងាយ​ច្រើន​ ឆ្នាំ​ទៅមុខទៀត​។អង្គការបាន​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្តរបស់​រដ្ឋាភិបាល​កម្ពុ​ជាក្នុងការ​ផ្តល់​អាទិភាព​ដល់ក​ម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធដែលជា​ក្រុមងាយ​រងគ្រោះ​ខ្លាំង​បំផុត​ដូចជា​អ្នកលក់ដូរ​តាមផ្លូវអ្នកបើកបរ​តាក់ស៊ីនិង​ម៉ូតូ​កង់​បី​កម្មករអនាម័យ​បុគ្គលិក​ផ្នែក​សេវាកម្ម​កម្មករ​រោងចក្រ​និង​អ្នក​ដែល​មិនអាច​ធ្វើការ​ពី​ផ្ទះ​បាន​ឲ្យ​ទទួលបាន​វ៉ាក់សាំង​បន្ទាប់ពី​“​យុទ្ធនាការ​១៥​ថ្ងៃ​ចាក់​វាក់​សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ជូន​ដល់​មនុស្ស​ចាស់​”​។ការផ្តល់​អាទិភាព​នេះ​នឹងមិន​ត្រឹមតែ​បង្ហាញឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចែកចាយ​វាក់​សាំង​ប្រកបដោយ​សមធម៌​នោះទេប៉ុន្តែ​វា​ជួយ​រក្សាសេដ្ឋកិច្ចកម្ពុជា​ឲ្យ​បន្តដំណើរ​ទៅមុខក្នុង​កាលទេស​ដ៏​លំបាក​នេះ​ផងដែរ​។​

​ប្រភព​ដដែល​លើកឡើងថា​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងនេះ​បាន​នឹង​កំពុង​ប្រយុទ្ធប្រឆាំងក្នុងការ​សង្គ្រោះ​ជីវិត​របស់​ពួកគេ​តាំងពី​ជម្ងឺ​កូ​វីដ​១៩រាតត្បាត​ដំបូង​មកម្ល៉េះ​។ពួកគេ​មួយចំនួន​ធំ​បាន​បាត់បង់​ការងារនិង​ត្រូវ​តស៊ូ​រៀងរាល់ថ្ងៃ​ដើម្បី​ចិ​ញ្ជឹ​ម​ខ្លួនឯងនិង​គ្រួសារ​។ជម្ងឺ​ដែល​រីក​រាលដាល​ពេញ​ប្រទេសនិង​ទូទាំង​ពិភពលោក​នេះបាន​បង្រៀន​យើង​ឲ្យ​ដឹងថាកម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងនេះដើរតួនាទី​យ៉ាងសំខាន់​។ពួកគេ​ប្រថុយប្រថាន​ជីវិតនិង​បន្ត​ផ្តល់​ការថែទាំ​កូនៗ​របស់​ពួកយើងដេរ​ខោអាវ​សម្រាប់​យើងចំអិន​អាហារ​ដឹក​យើងទៅ​មន្ទីរពេទ្យសម្អាត​ផ្លូវសម្អាត​លូទឹកស្អុយប្រមូល​សំរាមនិង​ការងារ​ផ្សេងៗ​ទៀតហើយ​ដែល​សំខាន់​នោះគឺ​ពួកគេ​ជួយ​ឲ្យ​យើង​មាន​សុវត្ថិភាពនិង​មាន​សុខភាព​ល្អ​។ដូច្នេះនៅពេល​ក្រុម​ងាយ​រងគ្រោះ​ទាំងនេះ​ទទួលបាន​វាក់​សាំងយើងទាំងអស់គ្នា​នឹងមានសុវត្ថិភាព​ផងដែរ​។កម្មវិធី​ជំនួយ​វិបត្តិ​កូ​វីដ​១៩របស់​រដ្ឋាភិបាល​កម្ពុ​ជា​បាន​ចែកជូន​ប្រជាពលរដ្ឋចំនួន២​លាន​៨​សែន​នាក់រហូតមកដល់​ពេលនេះដោយ​រួមទាំង​អ្នកធ្វើការ​ជួរមុខ​។អង្គការ​សង្ឃឹម​យ៉ាង​មុតមាំ​ថាវ៉ាក់សាំង​បង្ការ​កូ​វីដ​១៩​បន្ទាប់​ដែល​មកដល់​កម្ពុជា​នៅថ្ងៃនេះថែមទៀតនឹង​ផ្តល់​អាទិភាព​ដល់ក​ម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែលជា​ក្រុម​ងាយ​រង​បំផុត​ឱ្យទទួលបាន​គ្រប់ៗ​គ្នា​។​

​សូមបញ្ជាក់ថានៅ​ព្រឹក​ថ្ងៃទី​២៦ ខែ មីនា​នេះកម្ពុជា​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩ស៊ី​ណូ​វ៉ា​ក់(Sinovac)របស់​ចិន​ចំនួន១,៥​លាន​ដូ​សខណៈ​វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​ចិន​ចំនួន៧០​ម៉ឺន​ដូ​ស​ទៀត​នឹង​មកដល់​នៅ​ចុង ខែ ​មីនា​នេះដែរ​។​ហើយ​នេះ​គឺជា​ការបញ្ជាទិញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​បង្កើន​ការចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំងជំងឺ​កូ​វីដ​-១៩។​

Loading...