សេវាខារ៉ាអូខេស្ថិតនៅក្នុងក្រុងស្ទឹងសែន នៅតែរាក់ទាក់ស្វាគមន៍បងៗចូលចិត្តសប្បាយពីមីនំមីនាង

ខេត្តកំពង់ធំ៖ ហាងខារ៉ាអូខេជាច្រើនកន្លែង ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅតែថ្កើននិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ម្ចាស់ហាងខារ៉ាអូខេ ដោយមិនខ្វល់ពីការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនូវកូវិដ១៩ COVID-19 នោះឡើយ បែរជាហាងខារ៉ាអូខេ ទាំងនេះបើកចាំទទួល ភ្ញៀវយ៉ាងចំហរតែម្តង។

ជាក់ស្តែងនារាត្រី រនោចថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២០ ហាងខារ៉ាអូខេ យីហោព្រីនសេស និងហាងខារ៉ាអូខេ បោយដៃ ភ្នំមាស កំពុងតែធ្វើសកម្មភាព បង្ហាញសម្រស់គល់ភ្លៅ បញ្ចេញគល់សុដន់ ក្រោមពន្លឺភ្លៀងពណ៌ ចាំទទួល បុរសដែលមានចំណូលចិត្តស្រេចឃ្លាន សេវាកំសាន្តក្រៅ បានកំពុងតែញញឹមញញ៉េមរាក់ទាក់ ចាំទទួលផ្គាប់ចិត្ត ដោយមិនខ្វល់ ការណែនាំរបស់ក្រសួងសុខាភិបាល ខណៈពេលដែលបញ្ហាជំងឺឆ្លងដ៏សាហាវ កូវិដ១៩ នៅក្នុងប្រទេសកម្ពុជា ពុំមានការធូរស្បើយ និងរកឃើញជាបន្តបន្ទាប់ បើទោះបីអាជ្ញាធរ បានកោះហៅមកធ្វើការណែនាំ២ថ្ងៃមុនក៏ដោយ ។

សូមបញ្ជាក់ថា ហាងខារ៉ាអូខេ ព្រិនសេស ដែលមានម្ចាស់ឈ្មោះ ឈង់ និងហាងខារ៉ាអូខេ ភ្នំមាស បានធ្វើសកម្មភាពជារៀងរាលពេលរាត្រី មិនខ្វល់ពីទុក្ខសោករបស់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស ស្របពេលដែលប្រជាពលរដ្ឋ កំពុងតែមានទុក្ខកង្វល់ បែរជាហាងទាំងពីនេះ កំពុងតែសប្បាយ និងប្រមូលចំណូលយ៉ាងរំភើយ ទាក់ទិននឹងបញ្ហានេះ ប្រជាពលរដ្ឋ កំពុងតែដាក់កាសង្ស័យមកលើ សមត្ថកិច្ចជំនាញ ថែពាក់ព័ន្ឋ បើកភ្លើងខៀវទើបបានជាហ៊ានដល់ថ្នាក់នេះ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ បានឲ្យដឹងថា លោកនិងអនុញ្ញាតិឲ្យមានការបើក ទីតាំងសប្បាយ ដូចជាហាងខារ៉ាអូខេ នោះឡើយលោកនិងធ្វើការណែនាំ និងចាត់វិធានការ បើមិនអនុវត្តតាម ក្រសួងទេសចរណ៍ លោក ម៉ាក់ ប៊ុន ហុង អភិបាលស្ទឹងសែន បានបញ្ជាក់ថា លោកបានហៅម្ចាស់ហាងខារ៉ាអូខេ ផ្ទះសំណាក់ និងទីតាំងម៉ាស្សា មកធ្វើកិច្ចសន្យា ២ថ្ងៃមុន ដោយមិនអនុញ្ញាតិឲ្យបើដំណើរការ នូវទីតាំងសប្បាយសប្បាយនោះទេ ដើម្បីការពារការឆ្លងរីករាលដាលនូវមេរោគកូវិដ១៩ COVID – 19 ។

មហាជនក្នុងខេត្តកំពង់ធំ បានទទួលដំណឹងនៃការផ្លាស់ប្តូរ មុខតំណែងស្នងការនគរបាលខេត្តកំពង់ធំស្តីទីថ្មី សម្រាប់ខេត្តកំពង់ធំ ហើយក៏ជាចំណងដៃថ្មី សម្រាប់ការបញ្ឈប់សកម្មភាពហាងខារ៉ាអូខេ ព្រិនសេស និងហាង ខារ៉ាអូខេ ភ្នំមាស ដើម្បីឲ្យលោកស្នងការស្តីទី បានបញ្ជេញនូវស្នាដៃថ្មី ដើម្បីទប់ស្កាត់ការឆ្លង ជំងឺកូវិដ១៩ ស្របពេលដែលប្រទេសកម្ពុជារកឃើញអ្នកឆ្លងថ្មីជាបន្តបន្ទាប់៕

Loading...