សោកនាដកម្ម​ របស់ប្រេស៊ីល ៖ ឆេះក្លិប ហ្វឹកហាត់ ទាត់បាល់ ស្លាប់ និងរបួសសរុប​១៣នាក់

ក្លិបបាល់ទាត់ដ៏ធំមួយ នៅប្រេស៊ីល ​ត្រូវភ្លើងឆេះ​បណ្តាលឲ្យស្លាប់មនុស្ស​យ៉ាងតិច១០នាក់ ​និង៣នាក់រងរបួស កាលពីថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ទីភ្នាក់ងារព័ត៌មាន AP បានផ្សាយថា ភ្លើងចាប់ផ្តើមឆេះ​នៅវេលាម៉ោង៥ព្រឹក ម៉ោងនៅក្នុងតំបន់ ស្ថិតនៅ​ទីកន្លែងហ្វឹកហាត់​ទាត់បាល់ Ninho de Urubu របស់ក្លិបបាល់ទាត Flamengo តំបន់ខាងលិច​ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ។

មូលហេតុភ្លើងឆេះនេះ មិនទាន់ដឹងទេ ។ វាបានកើតឡើង​នៅអំឡុងពេលដែលជនរងគ្រោះទាំងនោះ​កំពុងតែដេកលង់លក់ ។ អ្នកបាត់បង់ជីវិត​មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះឡើយ ខណៈអ្នករងរបួស៣នាក់ អាយុ១៤ឆ្នាំ, ១៥ឆ្នាំ និងអាយុ១៦ឆ្នាំ​ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក​អះអាងថា ភ្លើងបានចាប់ផ្តើមឆេះចេញពីកន្លែងដែលយុវកីឡាបាល់ទាត់​នោះដេក ៕

Loading...