សំណង់អគារថ្មីកម្ពស់៩ជាន់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសាងសង់សម្រេចបានលទ្ធ៥០ភាគរយ នោះហើយក្រុមជាងសំណង់បន្តសម្រុកសាងសង់ឱ្យសម្រេចទៅតាមផែនការគ្រោងទុក

ភ្នំពេញ៖ សំណង់អគារធ្វើការងារថ្មីកម្ពស់៩ជាន់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដំណើរការសាងសង់សម្រេចបានទ្ធផល៥០ភាគរយនោះហើយមកដល់ពេលនេះ។ក្រុមវិស្វករនិងជាសំណង់នៅតែបន្តសម្រុកសាងសង់យ៉ាងមមាញឹកដើម្បីអនុវត្តសម្រេចឱ្យបានរួចរាល់តាមផែនការគ្រោងទុក សម្រាប់ឱ្យមន្រ្តីនគរបាលរាជធានីភ្នំពេញបំពេញភារកិច្ចផ្តល់សេវាសន្តិសុខ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់ល្អតែប្រសើរ។នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងសហការីបានអញ្ជើញចុះត្រួតពិនិត្យសំណង់អគារថ្មីនេះដែលបានចាក់ប្លង់សេដល់ជាន់ទី៩នោះហើយ។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានណែនាំដល់ម្ចាស់ក្រុមហ៊ុនម៉ៅការសំណង់និងក្រុមវិស្វករដែលទទួលម៉ៅការសាងសង់អគារថ្មីបង្កើនការកសាងឱ្យបានលឿនឆាប់រហ័សរឹងមាំ ជាពិសេសត្រូវកសាងឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំណង់ដោយធានាឱ្យបានគុណភាពសុវត្ថិភាពខ្ពស់។

​សូមបញ្ជាក់ថាសំណង់ការដ្ឋានអគារថ្មីកម្ពស់៩ជាន់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកសាងឡើងជំនួសអគារចាស់ដែលមានសភាពចាស់ទ្រុឌទ្រោម។អគារថ្មីនេះចាប់ផ្តើមកសាងក្នុងអំឡុងដើមខែធ្នូឆ្នាំ២០១៩ មានទំហំ៤០ម៉ែត្រគុណ៥០ម៉ែត្រ។បច្ចុប្បន្នកសាងដល់តំណាក់កាលចាក់ប្លង់សេជាន់ទី៩នៃសំណង់អគារ។អគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រោងនឹងកសាងឱ្យរួចរាល់នៅចុងឆ្នាំ២០២១ខាងមុខ ដែលដឹកនាំកសាងផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។ក្រោមការជួយឧបត្ថម្ភគាំទ្រពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋក្រសួងមហាផ្ទៃនិងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ក្នុងនោះក៏មានការចូលរួមពីសប្បុរសជននានាក្នុងរាជធានីភ្នំពេញដើម្បីកែប្រែកន្លែងធ្វើការងាររបស់នគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យមានកន្លែងការងារទំនើបតាមស្តង់ដាស្របតាមភាពរីកចម្រើននៃប្រទេសជាតិ៕

 

Loading...