សំណល់គ្រឿងផ្ទុះចំនួន៤គ្រាប់ត្រូវបានកម្លាំងនគរបាលប្រគល់ជូនអង្គការសុីម៉ាក់​ប្រចាំខេត្តសៀមរាប​

ខេត្តសៀមរាប៖ កាលពីថ្ងៃសុក្រ​ ០៣កើត​ ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ពស២៥៦១​ ត្រូវថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០១៨​ កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប​ និងកងអនុសេនាធំលេខ៣ខេមរភូមិន្ទ​ ប្រចាំនៅភ្នំក្រោមបានធ្វេីការប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសំណល់ពីសង្គ្រាមចំនួន​ ០៤គ្រាប់ទៅអោយអង្គភាពសុីម៉ាក់។

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសំណល់ពីសង្គ្រាមចំនួន​ ០៤គ្រាប់មានប្រភេទ​ រ៉ូកែត​ ៧០មីលីម៉ែត្រ​ចំនួន​ ​០១គ្រាប់​ គ្រាប់ត្បាល់​ ៧០មីលីម៉ែត្រ​ចំនួន​ ០១គ្រាប់​ ត្បាល់គ្រាប់​ ៦០មីលីម៉ែត្រ​ចំនួន​ ០២គ្រាប់​។

គ្រាប់ទាំងបួននេះ​ ត្រូវបានប្រគល់ឲ្យអង្គភាពសុីម៉ាក់​ ដេីម្បីយកទៅកម្ទេចចោលតាមនីតិវិធី។

ក្នុងនាមអាជ្ញាធរខេត្ត​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ចដែលនៅជិតលោក​ អ្នកក្នុងករណីប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងឡាយ៕

Loading...