សំណាងណាស់គេជួយសង្គ្រោះទាន់ពេលវេលា

(ភ្នំពេញ)៖ នៅមុននេះបន្តិច កងប្រតិបត្តិការរុករកនិងសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ បានជួយសង្គ្រោះបុរសម្នាក់ ឲ្យរួចផុតពីសេចក្តីស្លាប់ ខណៈដែលបុរសម្នាក់នេះ ត្រូវបានគេរាយការណ៍ថា ព្យាយាមធ្វើអត្តឃាតដោយប៉ុនប៉ង លោតចុះពីលើអគារជាន់ទី៣ នៅសាលាអន្តរជាតិវើល ផ្លូវ២៣០ ( ផ្លូវកោសដូង ) ក្នុងខណ្ឌទួលគោក ជាប់ភូមិគ្រឹសលោកជំទាវឧកញ្ញាស៊ុយ សុផានកាលពីព្រឹកថ្ងៃទី២ខែតុលាឆ្នាំ២០២០។

តាមសេចក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងថា ប្រតិបត្តិការនេះ កងប្រតិបត្តិការរុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០បានអន្តរាគមន៍សង្គ្រោះ ជនរងគ្រោះ ខាងលើទទួលបានដោយសុវត្ថិភាព ។

ប្រតិបត្តិការនេះ ក្រុមសង្គ្រោះចែកជាពីរក្រុម៖

– ក្រុមទី១ : ប្រុងប្រៀបខាងក្រោម

– ក្រុមទី២ : ឡើងទៅលើកាត់សោទ្វាបន្ទប់ ធ្វើចិត្តសាស្ត្របណ្តើរ និងប្រុងប្រៀបបច្ចេកទេស ៕

 

 

Loading...