សំណាង១ក្នុង១០០០គ្រោះថ្នាក់ ត្រូវរន្ទះបាញ់ហើយ តែមិនស្លាប់

ខេត្តកំពត៖ ចាត់ទុកថា ជាសំណាង១ ក្នុង១០០០គ្រោះថ្នាក់ ក្នុងករណីដែលត្រូវរន្ទះបាញ់ហើយ ប៉ុន្តែមិនស្លាប់ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ស្ត្រីវ័យ២៣ឆ្នាំម្នាក់ ត្រូវរន្ទះបាញ់ ប៉ុន្តែ គ្រាន់តែសន្លប់ប៉ុណ្ណោះ កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងផ្ទះរបស់ជនរងគ្រោះតែម្តង ក្នុងភូមិព្រែកគ្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកទឹកឈូបានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ហេង ស្រីពៅ អាយុ23ឆ្មាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។ ស្រ្តីរងគ្រោះត្រូវសាច់ញាតិយក ទៅគប់ដីខ្សាច់មួយសន្ទុះ ហើយក្រោយមក ក៏បានដឹងខ្លួនឡើងវិញ ៕

ses

Loading...

Leave a Reply

Your email address will not be published. Required fields are marked *