សំណុំរឿង លួច​សិរី​រិ​ក​ធាតុ តុលាការ​ផ្តន្ទា​ទោស​ឆ្មាំ៥​នាក់​ជាប់ពន្ធនាគារ​ម្នាក់​៧​ឆ្នាំ​

សំណុំរឿង​លួច​សិរី​រិ​ក​ធាតុ​នៅ​ភ្នំ​ឧដុង្គ ឬ​ភ្នំ​ព្រះរាជ​ទ្រព្យ​កាលពី​ចុងឆ្នាំ​២០១៣​កន្លងទៅ នៅ​ព្រឹក​មិញ​នេះ ត្រូវ​តុលាការ​ខេត្តកណ្តាល​ប្រកាស​សាលក្រម​ជា​ស្ថាពរ​ហើយ ដោយ​ដោះលែង​អ្នករត់ម៉ូតូឌុប​ម្នាក់ ចំណែក​ឆ្មាំ​៥​នាក់​ផ្សេងទៀត ជាប់ពន្ធនាគារ​ម្នាក់ៗ​៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៧​លាន​រៀល។​

​ សាលក្រម​ដែល​ប្រកាស​ដោយ​ចៅក្រម សាយ ស​ម្ពស្ស​សេរី បាន​បង្គាប់​ឲ្យ​ធ្វើការ​ដោះលែង​ឈ្មោះ កាន់ សុ​ភ័​ក្រ ដែលជា​អ្នករត់ម៉ូតូឌុប​ឲ្យ​មាន​សេរីភាព​វិញ ចំណែក​ឆ្មាំ​យាម​ចំនួន​៥​នាក់​ផ្សេងទៀត ដែលមាន​ឈ្មោះ ផា សុ​ខេ​ម​, កា សាក់​, សៀង សារិន​, ផៃ ជា និង កែវ រស្មី ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់ៗ​៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល។​

​សូមបញ្ជាក់ថា ព្រះ​សិរី​រិ​ក​ធាតុ ឬ ព្រះ​សុវណ្ណកោដ្ឋ រួមទាំង​វត្ថុ​បុរាណ​មានតម្លៃ​មួយចំនួនទៀត ត្រូវបាន​គេ​លួច​យកទៅ​បាត់​ពី​ព្រះ​សក្យមុនីចេតិយ ស្ថិតនៅលើ​ភ្នំ​ព្រះរាជ​ទ្រព្យ កាលពី​យប់​ថ្ងៃទី​៩ ឈានចូល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៣​។ បន្ទាប់មក​មនុស្ស​ចំនួន​៥​នាក់ ដែលជា​ឆ្មាំ​យាម​ព្រះ​សក្យមុនីចេតិយ ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ និង​ឃុំខ្លួន​ដោយ​ផ្អែកលើ​វត្ថុតាង​ដែល​ប៉ូលិស​រកឃើញ​នៅផ្ទះ​ឆ្មាំ​ទាំង​៥​ នាក់​នោះ។​

​តែ​យ៉ាងណាក៏ដោយ នៅ​ខែកុម្ភៈ ឆ្នាំ​២០១៤ ព្រះ​សុវណ្ណកោដ្ឋ ត្រូវបាន​គេ​រកឃើញ​វិញ នៅឯ​ស្រុក​ទ្រាំង ខេត្តតាកែវ ដោយពេល​នោះបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ម្នាក់​ឈ្មោះ កែវ រស្មី ជា​អ្នក​លួច និង​ស្ត្រី​ម្នាក់ទៀត​ជា​អ្នកទទួលផល​ចោរកម្ម៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *