សំបុត្រមួយច្បាប់​របស់អ្នក​មាន​ជីវិត​ ពីការ​លិច​នាវា ទីតានិក ដាក់​លក់ក្នុ​ងត​ម្លៃ​ $១២ម៉ឺន​ដុល្លារ

អាម៉េរិក៖ សំបុត្រទុកសោកមួយច្បាប់ សរសេរដោយអ្នកគេចផុតពី ស្លាប់ក្នុងព្រឹត្តិការណ៍ លិចនាវា ទីតានិក ម្នាក់ ផ្ញើទៅមិត្តភក្កិ របស់ខ្លួន នៅក្នុងទីក្រុងញូវយ៉ក ត្រូវបានគេយកទៅដាក់ លក់ដេញថ្លៃ ក្នុងតម្លៃ ១១.៨៧៥ដុល្លារអាមេរិក នេះបើយោងតាមចុះផ្សាយរបស់ CNN។

សំបុត្រដែលត្រូវដាក់ថ្លៃនោះ សរសេរដោយ អ្នកស្រី Lady Lucy Duff-Gordon ជាអ្នករចនាម៉ូដ ដ៏ល្បីរបស់អង់គ្លេស និងជាស្ថាបនិកក្រុមហ៊ុន Lucile Ltd នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៩១២ ពោល ៦សប្តាហ៍បន្ទាប់ពី កប៉ាល់ទីតានិក បានបុកនឹងផ្ទាំងទឹកកក ហើយលិចចូលទៅក្នុងសមុទ្រ។

អត្ថន័យនៅក្នុងសំបុត្រនោះ បានបង្ហាញថា លោកស្រី Lady Lucy Duff-Gordon និងប្តី ឈ្មោះ Duff-Gordon មានការអន់ចិត្ត ព្រោះថា លោកស្រី មានអារម្មណ៍ថា ពុំទទួលបាន ការស្វាគមន៍ដ៏កក់ក្តៅពី ក្រុមជួយសង្គ្រោះ។ ក្នុងសំបុទ្រនោះក៏បាន លើកឡើងដែរថា អ្នកដំណើរ ១ភាគ៣ ស្មើនឹង ២.២០០នាក់ នៅមានជីវិត ហើយប្រសិនបើ មានទូកជួយសង្គ្រោះច្រើន នោះមនុស្សក៏មិនស្លាប់ច្រើន យ៉ាងនេះដែរ៕

Lady Lucy Duff-Gordon

Loading...

Leave a Reply

Your email address will not be published. Required fields are marked *