សំរាលកូនលើបង់អង្គុយ ដោយសារគ្មានគ្រូពេទ្យប្រចាំការ

ខេត្តរតនគិរី៖ ស្ត្រីម្នាក់ ឈឺពោះឆ្លងទន្លេ ខណៈទៅដល់មណ្ឌលសុខភាពសង្កាត់កាចាញ បែកទឹកភ្លោះសំរាលកូន នៅលើបង់អង្គុយរង់ចាំយ៉ាងវេទនា តែដោយសារមិនឃើញមានក្រុមគ្រូពេទ្យប្រចាំការ។ ហេតុការណ៍នេះ កើតឡើងកាលពីព្រឹក ថ្ងៃទី២៩ វិច្ឆិកា កន្លងទៅថ្មីនេះ នៅមណ្ឌលសុខភាពសង្កាត់ចាញ ក្រុងបានលុង ខេត្តរតនគិរី។
អ្នកជិតខាងដែលមានផ្ទះនៅក្បែរស្ត្រីរងគ្រោះ ប្រាប់ឲ្យដឹងថា ដោយសារតែប្តីស្ត្រីរងគ្រោះ មិននៅផ្ទះ ហើយពួកគាត់ ក៏បានបញ្ជូននាងទៅមណ្ឌលសុខភាពកាចាញ ដើម្បីឆ្លងទន្លេ លុះដល់មណ្ឌលសុខភាពមិនឃើញមានគ្រូពេទ្យប្រចាំការ ក៏សំរាលកូននៅលើបង់អង្គុយតែម្តង។
ស្ត្រីដែលសំរាលកូនលើបង់មានឈ្មោះ វ៉ាត់ វ៉ាត អាយុ២៤ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង និងប្តីឈ្មោះ ណែត រិទ្ធ អាយុ២៤ឆ្នាំ មុខរបរកម្មករជៀរជ័រកៅស៊ូ នៅស្រុកបរកែវ។
ជុំវិញករណីនេះ មណ្ឌលសុខភាពសង្កាត់ចាញ ត្រូវរងការចោទប្រកាន់ពីប្រជាពលដ្ឋថា មិនមានក្រុមគ្រូពេទ្យប្រចាំការទទួលអ្នកជំងឺ និងមិនអើពើពេលមានអ្នកជំងឺចូលទៅសំរាកព្យាបាល ព្រមទាំងទុកឲ្យស្ត្រីខាងលើ ឆ្លងទន្លេនៅលើបង់អង្គុយរង់ចាំ។
លោក ទន់ ពៅ ចៅសង្កាត់កាចាញ បានប្រាប់ឲ្យដឹងថា បញ្ហានេះជារឿងចៃដន្យទេ ព្រោះស្ត្រីរូបនោះ ទៅដល់មណ្ឌលសុខភាពភ្លាម ក៏សម្រាលកូនភ្លាម។ ប៉ុន្តែបញ្ហានេះ កាលពី៥ខែកន្លងទៅ ធ្លាប់មានម្តងរួចមកហើយ លោកក៏បានហៅប្រធានមណ្ឌលសុខភាពធ្វើការណែនាំផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មណ្ឌលសុភាពកាចាញ មានបុគ្គលិកតិច ពុំមានគ្រូពេទ្យប្រចាំការគ្រប់គ្រាន់ ដើម្បីបំរើសេវាជូនអ្នកជំងឺ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលមកសំរាកព្យាបាល នៅមណ្ឌលសុខភាពខាងលើ បានធ្វើការរិៈគន់ក្រុមគ្រូពេទ្យប្រចាំការថា ខ្វះសីលធម៌ និងមានអាកប្បកិរិយារើសអើងថែមទៀតផង៕

12_01_2015_04_33_27Untitled-4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *