សំុ​រួមភេទមិនបាន​ វាយ​ប្រពន្ធ​នឹង​អង្រែ​បុកគ្រឿង​ស្មានថាស្លាប់ រួចចាក់សោពីក្រៅរត់បាត់ស្រមោល

 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ មានស្ត្រីម្នាក់បានអះអាងថា ត្រូវបុរសបានវាយធ្វើបាបមកលើខ្លួនរបស់គាត់ស្ទើរស្លាប់ទៅហើយ ខណៈបានអ្នកជិតខាងយកគាត់ទៅមន្ទីរពេទ្យព្រោះតែប្ដីរបស់គាត់សុំរួមភេទជាមួយតែ គាត់ថា «ថ្ងៃនេះមិនស្រួលខ្លួន»មានអាការៈឈឺផង ហើយប្តីកំណាចយកអង្រែបុកគ្រឿងវាយធ្វើបាប រួចចាក់សោពីក្រៅរត់គេចខ្លួន ។

ប្រភពពីស្ត្រីរងគ្រោះបានឲ្យដឹងថា គាត់មានឈ្មោះ វ័ណ្ដ សាយ អាយុ៣៤ឆ្នាំ មុខរបរលក់នំបញ្ចុក មានកូនចំនួន០២នាក់ ស្រុកកំណើត នៅភូមិចំណាក្រោម ឃុំចំណាក្រោម ស្រុកស្ទង ខេត្តកំពង់ធំ។
ចំណែកឯប្ដីឈ្មោះ កៅ សុធា អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ។

ប្រភពបន្តថា នៅមុនពេលកើតហេតុប្ដីរបស់គាត់បានមកពីរត់ម៉ូតូឌុបវិញគឺ ម៉ោងប្រហែលជា១១យប់ពេលនោះ រូបគាត់បានសុំប្ដីឲ្យជូនគាត់ទៅទិញ បបរហូប ពេលដែលហូបបបររួចចូលដេកដូចសព្វដង តែប្ដីរបស់គាត់បានសុំគាត់ដើម្បីរួមរ័កតែគាត់ថា «ខ្ញុំឈឺមិនស្រួលខ្លួនទេ» តែគាត់នៅតែបង្ខំ ក៏កើតជាជម្លោះបន្តិចបន្តួច ស្រាប់តែប្ដីកំណាចបានស្ទុះមកច្របាច់ករបស់គាត់និងវាយគាត់ចំមុខ ចំភ្នែក មិនតែប៉ុណ្ណោះ បានទៅយកអង្រែបុកគ្រឿងមកវាយ កញ្ចឹងកខាងក្រោយបំណងសម្លាប់ទៀតផង គាត់ថា ពេលនោះគាត់លែងដឹងខ្លួនហើយ។

ប្រភពបានបន្តថា ពេលដែលគាត់ដឹងខ្លួនឡើងមិនឃើញប្ដីរូបនោះទេ គាត់បានវារទៅបើកទ្វារតែ ត្រូវប្ដីចាក់សោខាងក្រៅជាប់ គាត់បានបើកបង្អួចស្រែកហៅបងប្អូនជិតខាងឲ្យយកគាត់ទៅពេទ្យតែម្ដង ហើយខាងពេទ្យបានណែនាំឲ្យគាត់ដាក់ពាក្យប្តឹងនៅប៉ុស្តិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ពេលនេះស្ត្រីរសគ្រោះបញ្ជាក់ថា ភ្នែករបស់គាត់ម្ខាងមើលមិនឃើញទេ ហើយឈឺចាប់ត្រង់ក្បាល ហឹងត្រចៀក ស្ដាប់មិនសូវឮទេ។

ជាចុងក្រោយគាត់ថា សុំឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនប្ដីកំណាចនោះមកផ្ដន្ទាទោស ពីព្រោះជននេះបានគំរាមគាត់ និងកូន២នាក់នៅឯស្រុក បើហ៊ានប្តឹងនគរបាល ៕

2016-11-20_23-46-48 fb_img_1479652730777 fb_img_1479652723023

Loading...