ស៊ាំ ​យ៉ុង​ដឹកឈើ​ប្រណីត​៥​គ្រឿង ត្រូវ​សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្តាល​ចាប់​ជាប់ ក្រោយ​ឆ្លង​ផុត​បា​រ៉ា​ស់​សមត្ថកិច្ច​៣​ខេត្ត​

ខេត្តកណ្តាល ៖ ស៊ាំ​យ៉ុង​ដឹកឈើ​ប្រណិត​ចំនួន​៥​គ្រឿង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល និង​ស្រុក​ខ្សាច់កណ្តាល សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ នាយផ្នែក​រដ្ឋបាលកណ្តាល ចាប់បាន​កាលពី​វេលា​ម៉ោង​យប់​ថ្ងៃទី​៣ កញ្ញា ក្រោយពី​ពួកគេ​បើក​បើក​រត់គេច និង​បុក​បា​រ៉ា​ស់​សមត្ថកិច្ច នៅ​ខេត្ត​មណ្ឌល​គី​រី ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា រថយន្ត​ទាំង​៥​គ្រឿង ដែល​សមត្ថកិច្ច​បាន​ឃាត់ ទី​១​មាន​ម៉ាក សាំ​យ៉ុង ពណ​ស្លែរ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-9543 ផ្ទុក​ឈើ​លេខ​1 (​ប្រភេទ​សុក្រ​ម​) ចំនួន ១,៥៤០ ម៉ែត្រគូប បើកបរ​ដោយ​ឈ្មោះ ឈ្មោះ រិ​ន រ៉ូ ប្រុស ៣៩​ឆ្នាំ មុខរប រត់​តាក់ស៊ី មាន​ទីលំនៅ ភូមិ​ឫស្សី​ទ្វារ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ទី​២ រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស្លែរ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-8531 ផ្ទុក​ឈើ​បេង ០,៣៣១ ម៉ែត្រ​គីប បើកបរ​ដោយ​ឈ្មោះ ម៉ៅ ឡូ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរប រត់​តាក់ស៊ី រស់នៅ​ភូមិ​លក ឃុំ​ឫស្សីស្រុក ស្រុក​កំពង់ត្រឡាច (​កំពត​)​។ ទី​៣ រថយន្ត​ម៉ាក សាំ​យ៉ុង ពាក​ស្លាក​លេខ ភ្នំពេញ 2U-4116 ដឹកឈើ​ប្រភេទ​បេង​ចំនួន ០,៥១៨ ម៉ែត្រគូប ។ ទី​៤ រថយន្ត​ម៉ាក សាំ​យ៉ុង ពាក់​ស្លាក​លេខ ភ្នំពេញ 2T-6311 ដឹកឈើ​ប្រភេទ​បេង ៨​ដុំ ស្មើ ០,៣៤៥ ម៉ែត្រគូប បើកបរ​ដោយ​ឈ្មោះ ហៅ ធារ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ ស្ទឹង​ពេញ ឃុំ​ជីគរ ស្រុក​ត្បូងឃ្មុំ (​ត្បូងឃ្មុំ​) និង​ទី​៥ រថយន្ត​ម៉ាក សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២T-៩៨១០ ដឹកឈើ​បេង ៣៥​សន្លឹក​ស្មើនឹង ០,២៧៨ ម៉ែត្រគូប។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវ​ជំនាញ​មន្ទីរ​យុត្តិធម៌ អាវុធហត្ថ ខេត្តកណ្តាល និង ស្រុក​ខ្សាច់កណ្តាល កំពុង​បន្ត​នីតិវិធី ដើម្បី​ប្រគល់ជូន​ជំនាញ​មេព្រៃ​ចាត់ការ​បន្ត៕​

Al35X5fbobY4oaBf3XN35kUcpR4MbDiTjlT_55y9gM8F

Loading...

Leave a Reply

Your email address will not be published. Required fields are marked *