ស៊ីប្រាក់ខែរាស្ត្រ តែបែរជាក្បត់រាស្ត្រទៅវិញ​

ខេត្តត្បូងឃ្មុំ៖ បទល្មើស​ដែល​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​នៅក្នុង​ទឹកដី​នៃ​អាណាចក្រ​ខេត្ត​ត្បូងឃ្មុំ ដែល​ថិ​ត​ក្រោម​ការគ្រប់គ្រង​របស់ លោក លី ឡេង ចៅហ្វាយខេត្ត​ត្បូងឃ្មុំ​ដែល​ធ្លាប់​ទទួលរង ការព្រមានធ្ងន់ៗពីស​ម្តេច​តេ​ជោ ហ៊ុន សែន រឿង​បណ្តោយអោយ កើតមាន​បទល្មើស​ព្រៃឈើ ។

បច្ចុប្បន្ន​ក្រៅពី​មាន​បទល្មើស​ព្រៃឈើ ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​គឺ​ងំ​ទៅដោយ​បន​ល្បែងស៊ីសង គ្រប់​ប្រភេទ ពិសេស​សង្វៀន​ជល់​មាន់ មាន​ទាំង​ធំ ទាំង​តូច តាំងពី​ជនបទ រហូត​ទីប្រជុំជន ស្ទើរ​គ្រប់​មូលដ្ឋាន ។

ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​យើង​អោយដឹងថា នៅក្នុង​ទីតាំង​ដីឡូត៍​ដ៏​ធំ​មួយកន្លែង​របស់ លោក​ឧកញ៉ា ឈន ថា​រី ស្ថិតក្នុង​តំបន់​ពាណិជ្ជកម្ម ពិ​សស ថា​រី​កំពង់ចាម ច្រកទ្វារ​ទ្វេរ​ភាគី​ដារ ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចម្ងាយ​ប្រមាណ១៥០ ម៉ែត្រ ពី​ច្រកទ្វារព្រំដែន​ទ្វេរ​ភាគី​ដារ កម្ពុជា-វៀតណាម​ប៉ុណ្ណោះ គឺ​គេ​ឃើញ​មាន​សង្វៀន ប្រជល់មាន់​យ៉ាង​ធំ​បើក​លេង​រៀងរាល់ថ្ងៃ​យ៉ាង​គគ្រឹក គគ្រេង ដោយ​គ្មាន​ការរំខាន​ពី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ថ្នាក់​ណា​ឡើយ។

ប្រជាពលរដ្ឋ​បន្តថា ក្នុងថ្ងៃៗគេ​ឃើញ​ពួក​អ្នកញៀន​នឹង​ល្បែងស៊ីសង​ជល់​មាន់​នាំគ្នា​ពពាក់​ពូន​ទាំង​ម៉ូតូ ទាំង​ឡាន គ្រប់​ប្រភេទ​រាប់សិប​គ្រឿង ក្នុងចំណោម​ពួក​អ្នកញៀន​ល្បែងស៊ីសង​នោះ​ក៏ មាន​មន្ត្រីរាជការ និង​អ្នកមានអំណាច លុយកាក់គ្រាក់ៗសំរុក ចូលទៅ​លេងល្បែង​ស៊ីសង​នៅ​ទីនោះ ព្រោះ​ល្បី​ថា មានច្បាប់​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដូច្នេះ​គឹ​មាន​សុវត្ថិភាព​សំរាប់ ក្រុមអ្នកលេង​ល្បែង។ នៅក្នុង​ទីតាំង​ដី​ឡូ​តិ៍​ដ៏​ធំ​របស់លោក ឧកញ៉ា ឈន ថា​រី ដែលមាន​របង​ថ្ម​ខ្ពស់​បាំង​ជិត និង​មាន កងសន្តិសុខ​វ័យក្មេង​ជាច្រើន​នាក់​ចាំមើល​ផ្លូវ​បើកទ្វារ​របង​យាម កាម​យ៉ាង​តឹងរ៉ឹង ប្រយ័ត្នប្រយែង​បំផុត ហើយ​បើ​ដឹងថា​ជា​អ្នកកាសែត​គឺ​មិន​អនុញ្ញាតអោយ​ចូលក្នុង​បរិវេណ​នោះ​ជាដាច់ខាត ។ បើតាម​អ្នក​ធ្លាប់​យក​មាន់​ទៅ​ជល់​នៅ​ទីនោះ បាន​និយាយ ប្រាប់​អ្នកកាសែត​អោយដឹងថា ក្នុង​ទីតាំង​នោះគេ​ធ្វើ​សង្វៀន ជល់​មាន់ ដោយមាន​កៅអី​ដែក​រៀបថ្នាក់ៗដំកង់​រង្វង់​មូល​ដូច​សង្វៀន​អ្នក​ប្រដាល់​ចឹ​ង​ដែរ សំរាប់​អង្គុយ​មើល​និង​ភ្នាល់​ជល់​មាន់ ដែលគូៗចាក់​ភ្នាល់​រាប់រយ រាប់ពាន់​ដុល្លារ​ក៏មានដែរ ក្រៅពី​ជល់​មាន់​ក៏មាន ល្បែង​បៀរ អាប៉ោង​លេង​ផងដែរ … ។

ប្រភព​បាន​បន្ត ទៀតថា ពួក​អ្នកញៀន​ល្បែង​មាន់​ជល់​គឺ​ទៅ​ពី​គ្រប់ទិសទី​ហើយ​ភាគ ច្រើន​សុទ្ធតែអ្នកមានៗឡានទំនើបៗ សំរុកចូល​ទៅលេង​ល្បែង​នៅ​ទីនោះ​ស្រែក​ហ៊ោរ​កញ្ជ្រាវ​ឡើង​កងរំពង ព្រោះ​ពួកគេ សំអាងថា​ទីតាំង​នោះ​ជា​កាស៊ីណូ​ស្របច្បាប់ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ឆាឆៅ​ទេ ព្រោះ​មាន លោក ហេង ជា​តំណាង​ក្រុមហ៊ុន ជា​អ្នកចាត់ចែង​មើល​ការខុសត្រូវ និង​ដោះ ស្រាយ ថ្លៃ​បាយទឹក​ជូន​សមត្ថកិច្ច និង​អ្នកកាសែត ។

ប្រភពពី​មន្ត្រី​ម្នាក់ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ប្រាប់​តាម​ទូ​រ័​ព្ទ​ថា ជាទូទៅ ច្បាប់ កាស៊ីណូ គឺ​មិន​អនុញ្ញាតអោយ​ជនជាតិខ្មែរ​ចូល​លេង​ល្បែងស៊ីសង​ជាដាច់ខាត ។ ប៉ុន្តែ​ជាក់ស្តែង​នៅ​ទីតាំង​សង្វៀន​ជល់​មាន់ នៅក្នុង​ដី​ឡូ​តុ៍​លោក​ឧកញ៉ា ឈន ថា​រី គឺ​ភាគច្រើន​អ្នក​ចូលទៅ លេងល្បែង​ស៊ីសង​សុទ្ធតែ​ខ្មែរ ឯ​ភាគី​វៀតណាម​មាន​ចំនួន​តិច ណាស់ ។

សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ទឹកដី​នៃ​អាណាចក្រ ខេត្ត​ត្បូងឃ្មុំ​នេះ ក្រៅពី​ទី​តាំ​ខាងលើនេះ ក៏​នៅមាន​សង្វៀន​ជល់​មាន់​តាម​ភូមិ​នានា ដូចជា​សង្វៀនមាន់​នៅក្នុង​ភូមិ​ស្រឡប់ ឃុំ​ជប់ ស្រុក​មេមត់ និង​សង្វៀនមាន់ នៅក្នុង​ភូមិ​ទួល​ទ្រា ឃុំ ដារ បើក​លេង​យ៉ាង​គឃ្លើន​ប្រឆាំងនឹង​បទបញ្ជា គោ​លន​យោ បាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​ដោយ​គ្មាន​ការ រំខាន​ពី​សមត្ថកិច្ច​ថ្នាក់​ណា​ទេ ៕

Loading...