ស៊ី​រី​វាយប្រហារ​តាម​ដែនអាកាស​សម្លាប់​មនុស្ស​៨២​នាក់​

​ក្រុម​សង្កេតការណ៍​សិទ្ធិ​មនុស្ស​បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ថា​ កងទ័ពអាកាស​របស់​ស៊ី​រី​បាន​បើក​ការ​វាយប្រហារ​តាម​ដែនអាកាស​សម្លាប់​មនុស្ស​៨២​នាក់​ស្ថិត​នៅ​ទីតាំង​គ្រប់គ្រង​របស់​ក្រុមប្រឆាំង​ ជាយក្រុង​ដា​ម៉ា​កាស​ បន្ទាប់​ពី​ក្រុម​នេះ​បាន​បាញ់​មី​ស៊ី​ល​ចូល​ទីតាំង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​។​

​ក្រុម​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ី​រី​ដែល​ត្រួតពិនិត្យ​មើល​ និង​តាមដាន​សកម្មភាព​សង្គ្រាម​នៅ​ស៊ី​រី​បាន​និយាយ​ថា​ កងទ័ព​ជើង​អាកាស​របស់​រដ្ឋាភិបាល​បាន​វាយប្រហារ​តាម​ដែនអាកាស​៦០​លើក​ទៅ​លើ​ទីតាំង​ស្រុក​ Eastern​ Ghouta​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ និង​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រ​ ។​ ប្រភព​បន្ត​ថា​ ក្នុង​ចំណោម​អ្នក​បាត់បង់​ជីវិត​គឺ​មាន​កុមារ​១៨​នាក់​ និង​សកម្មប្រយុទ្ធ​១១​នាក់​។​

​ការ​វាយប្រហារ​តាម​ដែនអាកាស​ដែល​សម្លាប់​មនុស្ស​ច្រើន​បែប​នេះ​គឺ​កើត​ឡើងជា​រឿង​ធម្មតា​ ប៉ុន្តែ​ក្រុម​សង្កេតការណ៍​បាន​បញ្ជាក់​ថា​ ការ​វាយប្រហារ​លើក​នេះ​គឺ​សំដៅ​ទៅ​ដល់​ការ​វាយប្រហារ​ តប់​ទៅ​វិញ​ឲ្យ​ដូច​គ្រាប់​ភ្លៀង​ដែល​ក្រុមប្រឆាំង​បាន​វាយប្រហារ​ចូល​មក​ទីក្រុង​ដា​ម៉ា​កាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សម្លាប់​មនុស្ស​១០​នាក់​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ សា​ណា​របស់​រដ្ឋាភិបាល​ស៊ី​រី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ថា​ កម្លាំងយោធា​បាន​ប្រល័យ​ពួក​ភេរវ​ករ​ជាង​១០​នាក់​ ដែល​ភាគច្រើន​ពួក​គេ​មាន​សមាសភាព​មក​ពី​ក្រុម​ដែល​ហៅ​ថា​ អង្គការ​ ប្រដាប់​អាវុធ​អិ​ស្លា​ម​ ស្ថិត​នៅ​ក្នុងស្រុក​ Eastern​ Ghouta​ ជាយក្រុង​ដា​ម៉ា​កាស​ ។​ ប្រភព​បន្ត​ថា​ ទាហាន​រដ្ឋាភិបាល​ក៏​បាន​វាយប្រហារ​តាម​ដែល​អាកាស​ទៅ​លើ​ស្រុក​ Jobar​ ផង​ដែរ​ ជា​ពិសេស​គឺ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ Zamalka​ និង​ Erbin​ ។​

​ដូច​គ្នា​នេះ​ដែរ​ក្រុម​សង្កេតការណ៍​បាន​បញ្ជាក់​ដែរ​ថា​ មនុស្ស​២៦​នាក់​ត្រូវ​បាន​សម្លាប់​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​បះបោរ​ ក្នុង​ទីក្រុង​អា​ឡែ​បូ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ។​

​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ Twitter​ ដែល​ជា​គណនេយ្យ​របស់​មេដឹកនាំ​ក្រុម​ប្រដាប់​អាវុធ​អិ​ស្លា​ម​ លោក​ Zahran​ Alloush​ បាន​សរសេរ​ថា​ ការ​បាញ់​មី​ស៊ី​ល​កាលពី​ថ្ងៃ​ព្រ​ហ្ប​តិ៍​នោះ​ជា​ការ​សង​សង​ចំពោះ​ទាហាន​រដ្ឋាភិបាល​ដែល​បាន​វាយប្រហារ​មក​លើ​តំបន់​ Eastern​ Ghouta​ ។​ Alloush​ បាន​ពណ៌នា​ទីក្រុង​ដា​ម៉ា​កាស​ថា​ជា​ «​សមរភូមិ​យោធា​»​ និង​បញ្ជាក់​ថា​ ក្រុម​របស់​លោក​នឹង​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​តាម​ដែនអាកាស​ នោះ​។​

​ក្រុម​ប្រដាប់​អាវុធ​អិ​ស្លា​ម​បាន​បង្កើត​ឡើង​ដោយ​ក្រុម​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ក្នុង​ឆ្នាំ​២០១៣​ ។​ ក្រុម​នេះ​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ពី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។​ អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ មនុស្ស​២០០.០០០​នាក់​បាន​បាត់បង់​ជីវិត​ចាប់តាំងពី​ឆ្នាំ​២០១១​ដែល​ផ្ទុះ​សង្គ្រាមស៊ីវិល​ក្នុង​ប្រទេស​ស៊ី​រី​រៀង​រហូត​មក​ ដោយ​ចាប់ផ្តើម​ឡើង​ពី​ការ​បាតុកម្ម​ សន្តិវិធី​ប្រឆាំង​ប្រធានាធិបតី​បា​សា​ អាល់​អាសា​ដ​ ៕​ យ៉ា​ត​ សុមេធ​

dwe

Loading...

Leave a Reply

Your email address will not be published. Required fields are marked *