ស័ក្ដិ​៥​ យី​ សំអូន​ មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់​ធំ​ ប្រេីហឹង្សា​លេីជនស្លូតត្រង់​គ្មាន​សមត្ថកិច្ច​ណាហ៊ានប៉ះ​

កំពង់ធំ. នៅថ្ងៃទី8 ខែកក្ដដា ឆ្នាំ2020 មានករណីហឹង្សាមួយបានកើតឡើងផ្អើលអស់ម៉ូតូឌុបនឹងអ្នកលក់នៅតាមរមនីយដ្ឋាន ជើងភ្នំសន្ទុកស្មានតែចោរប្លន់ តាមការពិតនៅពេលដែលមកដល់កន្លែងកើតហេតុទើបឃើញលោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ វ៉ៃអ្នកគ្រប់គ្រងលក់សំបុត្រចូលរមនីយដ្ឋានភ្នំសន្ទុកសោះ ។ មូលហេតុ មកពីលោកវរសេនីយ៍ឯកយី សំអូន បើកឡានហួសបារ៉ាសលក់សំបុត្រ បានជនរងគ្រោះឈ្មោះប្រាក់ សុប៊ុន ហៅទី ជាអ្នកគ្រប់គ្រងនៅរមនីយដ្ឋានភ្នំសន្ទុក ជិះម៉ូតូតាមយកលុយចំនួន1000រៀល ក្នុងមួយនាក់គិតតែ1000រៀលទេ ហើយនៅក្នុងឡានលោក យី សំអូន មានបីនាក់ លោកយី សំអូន ប្រពន្ធ នឹងម្ដាយរបស់លោក នៅពេលនោះជនរងគ្រោះក៏បានលើកដៃសំពះគោរពត្រឹមត្រូវ ហើយ​សុំលុយថ្លៃអនាម័យគ្នាបីនាក់សុំ3000រៀល ស្រាប់តែលោក យី សំអូន បានប្រាប់ជនរងគ្រោះថា ហែងមិនមើលស្លាកលេខ ខ ម ទេអី ? ជនរងគ្រោះក៏បានប្រាប់លោក យី សំអូន ថា នៅកន្លែងនេះលើកលែងតែ ជនពិកានឹងកូនក្មេង ហើយនឹងអ្នកមាន​បេសកកម្ម​ ក្រសួងនឹងមន្ទីទេសចរណ៌ មិនអោយយកលុយទេ ក្រៅពីនោះគឺយកទាំងអស់ ដើម្បីយកលុយចំណូលនោះមកអោយថ្លៃអនាម័យកម្មករដែល​សំអាត នៅរមនីយដ្ឋានភ្នំសន្ទុកហ្នឹងឯង ។

ប្រកែកគ្នាមួយពីរៗ លឺដល់ម្ដាយរបស់លោកយី សំអូន ដែលជិះឡានជាមួយគ្នា ក៏បានសួរនាំទៅជនរងគ្រោះថារឿងអី នៅពេលនោះលោក យី សំអូនបានស្រែក​ប្រាប់ម្ដាយរបស់លោកថា មិនបាច់អោយលុយវាទេ បើហ៊ានតែអោយរឿង ជនរងគ្រោះក៏បានសួរទៅម្ដាយលោកយី សំអូនថាគាត់ធ្វើការអីសំដីរបស់គាត់កាច​ម្លេះ គ្រាន់តែលឺជនរងគ្រោះសួរទៅម្ដាយរបស់លោកចឹង ស្រាប់តែលោក​មេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ រូបនេះបានចុះមកវ៉ៃ ជនរងគ្រោះ តែម្ដងរហូតមានដកកាំភ្លើងខ្លី តែត្រូវបានប្រពន្ធរបស់លោកយកកាំភ្លើងទៅទុកក្នុងឡាន វិញ ជនរងគ្រោះក៏បានយកទូរស័ព្ទមកថត តែត្រូវបានលោកយី សំអូន ចុះមកឆក់យកទូរស័ព្ទពីដៃ ហើយបើកឡានរត់ទៅបាត់ ប្រជាពលរដ្ធដែលរស់នៅទីនោះធ្លាប់បានស្គាល់លោកយី សំអូន ថានេះជាលើកទីពីរហើយដែលលោកយី សំអូន មានរឿងនៅរមនីយដ្ឋានភ្នំសន្ទុកនេះ លើមុនករណីលួចយក​ព្រះរបស់លោកតា ស ម្ដងរួចមកហើយ ។

ដូច្នេះប្រជាពលរដ្ធសូមសំណមពរ ទៅលោកឧត្តមសេនីយ៌ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ នឹងឯកឧត្តម នាយឧត្តមសេនីយ៌ សៅ សុខា មេត្តាចាត់វិធានការលើករណីនេះផងទាន​ ។

ក្រោយពីរបានទទួលព័ត៌មានខាងលើ ក្រុមអ្នកសារព័ត៌មានយើងបានព្យាយាមទាក់ទងទៅលោក យី សំអូន ដែលតែគ្មានអ្នកលើកទូរស័ព្ទ៕

Loading...