ស្កាត់ពីខេត្តកំពង់ចាម មកលួចម៉ូតូនៅកៀនស្វាយ អសលក្ខណ៍នៅត្រឹមនគរបាលខណ្ឌដង្កោ

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកម្នាក់ទៀត ត្រូវបាននគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពលួចម៉ូតូ២គ្រឿងបានសម្រច កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងវត្តគោកអំពិល ភូមិត្រពាំងព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ខណ:ដែលជនសង្ស័យកំពុងតែធ្វើសកម្មភាពដោះដូរស្លាកលេខ ចំណែកម្នាក់ទៀតរត់ចូលព្រៃបាត់។

បើយោងតាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេនិងបងប្អូនបានចូលទៅកម្សាន្តនិងហូបអាហារនៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅ ហើយបានចតម៉ូតូទាំង២គ្រឿងទន្ទឹមគ្នា ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូទាំង២គ្រឿងតែម្តង។ ភ្លាមៗនោះក៏មានក្មេងបានរត់ទៅប្រាប់ថាមានចោរលួចម៉ូតូរបស់ពូឯងអស់ហើយ ទើបម្ចាស់ម៉ូតូឆែកតាមប្រព័ន្ធGPS តាមប្រកិត ជនសង្ស័យជិះបុករថយន្តហើយក៏បានផ្តួលម៉ូតូចោលហើយឡើងជិះឌុបគ្នាដល់ចំណុចខាងលើ ទើបម្ខាស់ចាស់ម៉ូតូហៅសមត្ថកិច្ចប៉ុស្តិ៍ជើងឯក ធ្វើការឃាត់ខ្លួនបានម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ទី១មានឈ្មោះ ឆោម ប៊ុណ្ណារិទ្ធ អាយុ១៨ឆ្នាំ មុខរបរសិស្ស ដែលត្រូវជាម្ចាស់ម៉ូតូC125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1W3309 ដែលជនសង្ស័យយកស្លាកលេខផ្សេងមកប្តូរ កំពង់ចាម1Q6511។ ចំណែកម្ចាស់ម៉ូតូម្នាក់ទៀតមានឈ្មោះ ភេម សុវិតា អាយុ២០ឆ្នាំ រីឯជនសង្សយ័មានឈ្មោះ ឆនសុវណ្ណារិទ្ធ អាយុ៤៥ឆ្នាំ មុខរបរទទួលផលចោរកម្ម មានស្រុកកំណើតនៅខេត្តកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោចាត់ការតាមនិតិវិធី៕

 

Loading...