ស្គាល់គ្នាតាមទួរសព្ទ័ល្បួងនាងឱ្យមកខេត្តក្រចេះ រួចនាំគ្នាទៅរួមរស់

ភ្នំពេញ ៖ ក្រោយស្គាល់គ្នាតាមទូរស័ព្ទ មកលួចពួនសម្ងំរួមរស់នៅជាមួយគ្នាជាច្រើនថ្ងៃ ត្រូវកម្លាំងនគរបាលខេត្តតាមឃាត់ខ្លួនទៅតាមបណ្តឹង របស់ស្ត្រីជាម្តាយក្មេងស្រី ជាប់សង្ស័យពីបទរួមភេទជាមួយអនីតជនក្រោមអាយុ១៥ឆ្នាំ។ ស្នងការរងកណ្តាលប្រឆាំងបទល្មើស លោកវរះសេនីយ៍ឯក គង់ វណ្ណារឹទ្ឋ បានបញ្ជាក់អោយដឹងថា ជនសង្ស័យដែលរងការចោទប្រកាន់ មានឈ្មោះ ឃឹម តុលា អាយុ២១ឆ្នាំ រស់នៅក្នុង សង្កាត់អូរឬស្សី ក្រុងក្រចេះ និងក៏ត្រូវបាននគរបាលខេត្តក្រចេះ សហការជាមួយនគរបាល ខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ខណៈដែលជននេះបាននាំក្មេង ស្រីរងគ្រោះ អាយុ១៤ឆ្នាំមានទីមានទីលំនៅរាជធានីភ្នំពេញ និងបានស្រឡាញ់នាងទាំងមិនទាន់គ្រប់អាយុ យកទៅពួនសម្ងំរស់នៅជាមួយគ្នានៅខេត្តក្រចេះ និងក៏បាននាំគ្នាគេចបន្តទៅលួចរស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានមួយរយៈពេល៕

12400859_210079382664784_7293100905183798009_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *