ស្គាល់អត្តសញ្ញាណសពបុរសដែលគេសម្លាប់យកទៅប្លុងចោល

ខេត្តកំពង់ឆ្នាំង ៖ សាកសពបុរសម្នាក់ ដែលត្រូវក្រុមជនមិនស្គាល់មុខសម្លាប់ ហើយយមកប្លុងចោល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក្នុងនោះក្រុមគ្រូសារ បានតាមរកឃើញ និងស្គាល់អត្តសញ្ញាណហើយ នៅព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៥ នៅចំណុចកើតហេតុ ដោយមានការសហការ ពីសមត្ថកិច្ចមូលដ្ឋានផងដែរ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលត្រូវ ក្រុមជនមិនស្គាល់មុខ សម្លាប់នោះមានឈ្មោះ យ៉ាត សុជាតិ អាយុ ២៨ឆ្នាំ មានមុខរបរជា គ្រូបង្រៀន នៅសាលាពុទ្ធិក ក្នុងវត្តខ្សាមនិងស្នាក់នៅ ក្នុងភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះ ឃឹម គន្ធា អាយុ ២១ឆ្នាំ ស្នាក់នៅឯខេត្តតាកែវ។ សមត្ថកិច្ច បានអោយដឹងទៀតថា ជារៀងរាល់ថ្ងៃ ជនរងគ្រោះជិះម៉ូតូ ហុងដាសេ១២៥ ពណ៍ខ្មៅ ស៊េរី២០១៥ មិនបានចាំស្លាកលេខ តែងចេញទៅរត់ម៉ូតូ នៅក្រៅម៉ោងធ្វើការ ដើម្បីរកកម្រៃបន្ថែម សម្រាប់ដោះស្រាយជីវភាពគ្រួសារ។

ក្រុមគ្រួសារជនរងគ្រោះ បានអោយដឹងថា នៅថ្ងៃកើតហេតុ ពួកគាត់បានទន្ទឹង មើលផ្លូវជនរងគ្រោះ ព្រោះបានបាត់យូរពេក ហើយកន្លមក ជនរងគ្រោះ មិនដែលបាត់យូនោះឡើយ ដោយមានការសង្ស័យ ពួកគាត់បានដើរតាមរក តែមិនឃើញសោះ។ នៅពេលដែលដឹង គឺតាមរយប្រពន្ធ័ផ្សព្វផ្សាយ ដោយមានការសង្ស័យ ក៍បានហៅប្រពន្ធជនរងគ្រោះ នៅឯខេត្តតាកែវ មកអធិការដ្ឋាន ស្រុកបរិបូរណ៍ ខណះដែលភិនភាគ ដូចជនរងគ្រោះ ហើយក៍បាននាំគ្នា ទៅធ្វើ គាស់សាកសពមើល ទើបបានដឹងច្បាស់ថា ជនរងគ្រោះពិតជា ប្តីរបស់ខ្លួនមែន។

បច្ចុប្បនសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ សាច់ញាតិរៀបចំធ្វើបុណ្យ តាមប្រពៃណីនៅនិងកន្លែង កប់សាសពផងដែរ។ តាមការសន្និដ្ឋាន របស់សមត្ថកិច្ច ករណីនេះវាជាអំពើប្លន់ ព្រោះជនរងគ្រោះ ជិះម៉ូតូសេរីទំនើបរត់ឌុប ដែលធ្វើអោយជនល្មើស ងាយស្រួលក្នុងការប្លន់ផងដែរ។ គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅចន្លោះម៉ោង ១១និង១២ ថ្ងៃទី១៧ សីហា ២០១៥ នៅចំណុចស្តុំ ស្ថិតក្នុងភូមិក្រោជី ឃុំពពេល ស្រុកបរិពូរណ៍ ខណះដែលប្រជាពលរដ្ឋ ដើរទៅស្ទូងប្រទះឃើញ សពជនរងគ្រោះ ហើយបានរាយការណ៍ ទៅសមត្ថកិច្ច៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *