ស្ងាត់ៗលេចឈ្មោះនាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ម្នាក់ដើរជំរិតទារលុយពីកាឡេថងដឹកឈើនៅក្នុងភូមិ 99 កែងអូល្អក់ឃុំមានរិទ្ធស្រុកសណ្ដាន់

ខេត្តកំពង់ធំ៖ នៅថ្ងៃទី 8 ខែតុលាឆ្នាំ 2020 មានបែកធ្លាយព័ត៌មានពីភូមិ99មកថា នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្ដាន់ម្នាក់ដែលគេស្គាល់ឈ្មោះថាលោកម៉ុក ណារិន ជាអ្នកប្រមូលលុយឲ្យផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ ។ ប្រជាពលរដ្ឋបានបន្តទៀតថាលោកម៉ុក ណារិននេះបានដើរជំរិតទារប្រាក់តាមកាឡេថងដឹទល្មើសព្រៃឈើជារៀងរាល់យប់រាល់ថ្ងៃនៅក្នុងដែនដីរបស់ខ្លួនកាន់កាប់។

បើតាមសេចក្តីរាយការណ៍បានបញ្ជាក់ថាកាឡេថងមួយគ្រឿងត្រូវបង់លុយឲ្យទៅលោកម៉ុកណារិនចំនួន 10 ម៉ឺនរៀលតាមធម្មតាប៉ុន្តែ 3 ថ្ងៃកន្លងមកនេះបានជំរិតយកលុយពីកាឡេថងមួយគ្រឿងទារយកតម្លៃ 20 ម៉ឺនរៀល។ ត្រង់ចំណុចនេះហើយដែលពាក្យចាស់លោកពោលថាឆ្កែចេះតែព្រុះមនុស្សចេះតែដើរបង្រ្កាបមិនបង្ក្រាបដើរយកតែលុយព្រៃឡង់រលាយជិតអស់ហើយ។

ប្រជាពលរដ្ឋដែលស្នេហាទៅលើវិស័យធនធានធម្មជាតិព្រៃឈើបានបញ្ជាក់ទៀតថាលោកម៉ុកណារិននេះជាអ្នករកចំណូលឱ្យផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ប៉ុន្តែអ្វីដែលហួសចិត្តនិយាយមិនចេញគឺបទល្មើសចេញមកជារៀងរាល់យប់លោកម៉ុកណារិននិងមន្ត្រីផ្សេងៗទៀតនៅក្នុងស្រុកសណ្ដាន់មិនខ្ចីបង្ក្រាបដេកចាំស្ដាប់តែទូរស័ព្ទរោទិ៍យកតែលុយប៉ុណ្ណោះ។

ប្រជាពលរដ្ឋសូមឲ្យលោកប៊ុនសុធីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំមេត្តាមើលមន្ត្រីក្រោមឱវាទរបស់លោកឲ្យបង្ក្រាបរាល់ការដឹកជញ្ជូនផលអនុផលព្រៃឈើផងកុំដេកយកតែលុយពេកព្រៃឈើនិងរលាយអស់ហើយ។

មិនអាចទាក់ទងសុំការបំភ្លឺបានទេពី  លោកម៉ុក ណារិន ដោយសារមិនមានលេខទូរសព្ទ ៕

 

 

 

 

Loading...