ស្ដាប់​បង​ប្រុសៗ​​​​​ទម្លាយ​​​​​រឿង​​​ព្រាននារី​​ល្បួង​យ​ក​​​ខ្លួន​​ប្រាណ

ជាទូទៅ ព្រាននារី​អត់​មាន​ពាក់​ស្លាក​សម្គាល់​ទេ តែ​ការ​ក្លែង​ធ្វើជា​សុភាពបុរស​គឺ មាន​ជាទូទៅ​ក្នុង​ចំណោម​បុរស​ៗ​ដូច្នេះ នេះ​អាច​ចាត់​ថា​​ជា​ហានិភ័យ​ដ៏ ធំ​សម្រាប់​យុវតី​ទាំងឡាយ​ដែល ចង់​សិក្សា​ចិត្ត មុន​កសាង​គ្រួសារ។

ទោះ ​បី​សម័យកាល​កុំព្យូទ័រ​បាន​លុប​ចោល​នូវ​ទម្លាប់​ចាស់​​មួយ​ចំនួន​ប៉ុន្តែ​ ការ​បាត់បង់​ព្រហ្មចារី​មុន​ពេល​រៀបការ​នៅ​តែ​ជា​បញ្ហា​សំខាន់​មួយ​ក្នុង​ សង្គម ខ្មែរ។

ការ​ស្ទង់​មតិ​ក្នុង​ចំណោម​យុវវ័យ​បង្ហាញ​ថា ការ​លះបង់​ខ្លួនប្រាណ​ទៅ​អោយ​សង្សារ​អាច​ដោយ​ការ​ស្ម័គ្រ​ចិត្ត​និង​មិន​ស្ម័គ្រ​ចិត្ត(បង្ខំ​ចិត្ត​រឺ​ចាញ់​បញ្ឆោត)។

ប្រធានបទ​ថ្ងៃនេះ គឺ​ស្ដាប់​យុវជន​និយាយ​ប្រាប់​ពី​ល្បិច​មិត្ត ប្រុស​ក្នុង​ការ​បោក​យក​ខ្លួន​ប្រាណ​សង្សារ។

យុវជន ម៉ុក សុភក្ត​អះអាង​ថា យុវនារី​មាន​ចំណុច​ខ្សោយ​សំខាន់​មួយ​គឺ​មិន​ងាយ ស្រលាញ់ ទេ​តែបើ​ជ្រុល​ស្រលាញ់​ច្រើន​តែ ងប់ងុល រឺ​ស្មោះ​អស់ពី​ចិត្ត ពេក​ដែល នេះ​ជា​ចំណុច​ខ្សោយ​មួយ​ត្រូវ​បាន​បុរស​ៗ​ដឹង​តៗ​មក។

” នារី ​ហ៊ាន​លះបង់​ខ្ពស់​ណាស់ ហើយ​ច្រើន​ប្រើ​អារម្មណ៍​ខ្លាំង អោយ​តែ​បុរស​នោះ​បង្ហាញ​ភាព​រ៉ូមែនទិក​យក​ចិត្ត​ទុកដាក់​​បន្តិច​គឺ​នាង​អាច ​ងាយ​ជឿ​ភ្លាម។នារី​ខ្លះ ព្រម​ប្រគល់​ព្រហ្មចារី​បុរស​ដែល​ខ្លួន​ស្រលាញ់​មុន​ រៀបការ​ទោះ​បី​ជា​ដឹង ​លឺ​ជា​ញយ​ៗ​ពី​រឿង​បោកប្រាស់​យក​ប្រាណ​ហើយ​ បោះបង់​ចោល​ក៏ដោយ។នេះ​មក​ពី​ស្រីៗ​ចិត្ត​ទន់។ ភាគច្រើន​បុរស​ដែល​ស្រលាញ់​នាង ស្មោះ​ក៏ដោយ​បើ គេ​មិនសូវ​ចេះ​និយាយ​ផ្អែម​មិន​សូវ​រ៉ូមែនទិក​នាង​មិន សូវ​ស្រលាញ់​វិញ ទេ តែ​ពួក​ព្រាននារី​ដែល​ពូកែ​យក​ចិត្ត អាច​យក​ឈ្នះ​ចិត្ត​នាង​បាន។ត្រង់​ហ្នឹង​ស្រីៗ​ត្រូវ​ប្រយ័ត្ន។”

ប៉ុន្តែ ​ទស្សនៈ​យុវជន​ម៉េង គីម​សួ​ផ្ទុយ​ពី​នេះ។ក្នុង​នាម​ជា​យុវវ័យ​ដែល​ធ្លាប់​មាន​សង្សារ​ដែរ​គេ​ អះអាង​ថា​នេះ​ជា​សម័យ​ដែល​ស្រីៗ​ក្លាហាន​ជាង​បុរស។គេ​បញ្ជាក់​ថា ភាគី​ទាំងពីរ​គួរ​ទទួល​ខុសត្រូវ​ដូចគ្នា​ក្នុង​រឿង​បាត់បង់​ខ្លួន​ប្រាណ។

“ខ្លះ ​គឺ​គេ​ចង់​សាក​ ចង់​ដឹង​ខ្លួនឯង​តែ​ម្ដង​ទេ​បង។នេះ​ជា​ឥទ្ធិពល​កុន​ថៃ​និង​កូរ៉េ។យោបល់​ ខ្ញុំ គឺ​ស្រីៗ​គួរ​តែ​កំណត់​ខ្លួនឯង​ថា​គួរ​មាន​សង្សារ​ត្រឹម​សិក្សា​ចិត្ត​រឺ​ សិក្សា​ខ្លួន​ប្រាណ​ទៀត?ពិសេស ​គឺ​មិន គួរ​យក ទេ​អា​​ជម្រើស​ទី២​ដែល​ខ្ញុំ​ទើប​តែ​និយាយ​នេះ។សិក្សា​ចិត្ត​គឺ​​ គ្រប់គ្រាន់​ហើយ។សង្គម ខ្មែរ​យើង​ជឿនលឿន​យ៉ាងណា​ក៏​បុរស​មិន ងាយ​បោះ​ចោល​ប្រពន្ធ​ដោយសារ​តែ​រឿងSexដែរ។ស្រីៗ​មិនបាច់​រៀន ទេ​រឿង​ហ្នឹង។ពិសេស​យើង​ត្រូវ​គោរព​អនាគត​ប្តី​យើង យើង​គួរ​រក្សា​ខ្លួន​ប្រាណ ភាព ​ថ្លៃថ្នូរ​អោយ​បាន​បើ​យើង​គ្មាន​អី​ផ្សេង​ទៀត។ពិសេស​បើ មាន​សង្សារ​ត្រូវ​ប្រយ័ត្ន​កុំ​ដើរលេង​ជាមួយ​គេ​ផ្ដេសផ្ដាស​ពីរ នាក់​រឺ​បណ្ដោយ​ខ្លួន​ក្នុង​ស្ថានភាព​​មិន​អាច​គ្រប់គ្រង​អារម្មណ៍​ ​បាន។ខ្ញុំ​ក៏​ជា​ប្រុស​ខ្ញុំ​ផ្ដាំ​ថា កុំ​ព្យាយាម​លះបង់​ដើម្បី​សង្សារ​តាម​រយៈ ការ​អោយ​ខ្លួន​ប្រាណ វា​គ្មាន​តម្លៃ​ទេ ព្រោះ​បុរស​ភាគច្រើន​មិន​អោយ​តម្លៃ​ទេ“។

គេ ​បន្ត​ទៀត​ថា​មាន​យុវជន​ខ្លះ​ដោយសារ​ចាញ់ការ​សុំ​អង្វរ​ពី​សង្សារ​គំរាម​ឈប់ ​ទាក់ទង​បើ​មិន​ព្រម​តាម​គេ ដូច្នេះ​ហេតុ​តែ​ភាគី​ស្រី​ស្រលាញ់ គេ​​ពេក នាង​ខ្លាច​គេ​ទៅ រក​មួយ​ទៀត​នាង​ក៏​បង្ខំ​ចិត្ត​ព្រម។

“នេះ ​ជា​ចំណុចខ្សោយ​មួយ។ប្រុស​ខ្លះ​មាន​លុយ​មាន​ឡាន​គេ​ដឹង​ថា​នាង​ខ្លាច បាត់​គេ គេ​ក៏​ប្រើ​វិធី​មាន​ស្រី​ច្រើន​ចោមរោម​ដើម្បី​អោយ​នាង​កាន់​តែ​ចង់​បាន​គេ​ ទុក ដូច្នេះ​គេ​ឆ្លៀត​គំរាម​នាង កុំ​ចាញ់​បោក​គេ​អោយ​សោះ។​បើ​យើង​នៅ​សល់​ខ្លួន​ប្រាណ​និង​សេចក្ដីថ្លៃថ្នូរ គេ​គង់​តែ​មក រក​យើង​វិញ​ទេ។ត្រូវ​អោយ​តម្លៃ​ខ្លួន​យើង​ជានិច្ច។ត្រូវ​ចាំ​ថា​ពាក្យ ស្នេហា​គឺ​ជា​ការ​លះបង់​គេ​និយម​យក​មក​និយាយ​ណាស់ តែ​មិនមែន​លះបង់​ខ្លួន​ប្រាណ​ទេ ។ត្រូវ​អោយ​និយមន័យ​ពាក្យ ហ្នឹង​អោយ​ត្រូវ​តាម​សង្គម​ដែល​យើង​រស់នៅ​។”

ចំណែក ​និស្សិត​ឡាច តូឌីណា​បែរជា​យល់​ថា​ការសន្យា​​រៀបការ​ជា​លេស​មាន​ប្រសិទ្ធភាព​ជាងគេ​ក្នុង​ ការ​បញ្ឆោត​យក​ព្រហ្មចារិនី។”បុរស​ខ្លះ​គេ​គ្រាន់​តែ​ទៅ​ផ្ទះ​ជម្រាបសួរ​ ម្ដាយ​ខាង ស្រី​ នាង​ក៏​ទុកចិត្ត​គេ​ភ្លាម។​នាង​អាង​ថា​ចាស់ៗ​បាន​ដឹង​លឺ​ង នាង​ក៏​ចាប់​ប្រហែស​ខ្លួន។បុរស​ក៏​ដឹង​ចំណុចខ្សោយ​នេះ​ដែរ​។ព្រាននារី​ខ្លះ​ និយម​ប្រើ​វិធី​នេះ។គេ​ធ្វើ​ជា​យក​ចិត្ត​ម្ដាយ រឺ​ឪពុក​នាង​មួយ រយៈ។តែ​អ្នកណា​ទៅ ដឹង​ថា​ក្រោយ​ពេល​ដែល​បាន​ខ្លួន​នាង​ហើយ គេ ប្រែ​ប្រួល​​ទៅ​ជា​យ៉ាងណា​ទៀត?”

ចុះ​ការ​ប្រើ​ថ្នាំ​សណ្ដំ តើ​នៅ​មាន​ឬ​ទេ​ក្នុង​ករណី​បាត់បង់​ខ្លួន​ប្រាណ​របស់​នារី​ខ្មែរ​មួយ​ចំនួន ?ចូលរួម​យោបល់​អ្នក​ព្រោះ​មាន​សុភាពនារី​ច្រើន ណាស់​កំពុង​រង់ចាំ​ស្ដាប់​រៀមច្បង​ពន្យល់​ណា៎!

Loading...

Leave a Reply

Your email address will not be published. Required fields are marked *