ស្ដេចអាហ្វ្រិកមួយអង្គ គ្រប់គ្រងរាស្ត្រតាមរយៈ Skype

អាហ្វ្រិក៖ ស្ដេចអាហ្វ្រិកមួយអង្គ មានព្រះនាម Togbe Ngoryifia Céphas Kosi Bansah ឬ Céphas Bansah មិនជឿលើវិធីសាស្ត្រ អភិបាលកិច្ច សម័យបុរាណទេ ។ ទ្រង់សព្វព្រះទ័យ គង់នៅក្នុងប្រទេស អាល្លឺម៉ង់ ហើយគ្រប់គ្រង ប្រជារាស្ត្រ តាមរយៈកម្មវិធី Skype ។

ក្នុងព្រះជន ៦៦ព្រះវស្សា ព្រះអង្គបានយាងទៅគង់ នៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីបន្ដការសិក្សា ។ ទ្រង់បានសពព្រះទ័យ ជាមួយប្រទេសនោះ ហើយក៏បានសម្រេច ព្រះទ័យគង់ នៅទីនោះតែម្តង ។

ព្រះអង្គត្រូវបានគេផ្តល់ នាមជារាជានុសិទ្ធិ នៅក្នុងឆ្នាំ១៩៨៧ បន្ទាបពីជីតាព្រះអង្គ បានចូលទិវង្គត ហើយពិធីអភិសេក គ្រងរាជសម្បត្តិ បានធ្វើឡើង នៅក្នុងឆ្នាំ១៩៩២ ប៉ុន្តែព្រះអង្គបានសម្រេចព្រះទ័យ ថាមិនចាំបាច់ត្រឡប់ ទៅអាហ្វ្រិកវិញទេ ។ ព្រះអង្គគង់នៅជាមួយនឹង ព្រះមហេសី Gabriele ជនជាតិអាល្លឺម៉ង់ នៅក្នុងទីក្រុង Ludwigshafen ប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលព្រះអង្គ បានបើកហ្គារាសជួសជុល រថយន្តមួយនៅទីនោះ ។

ព្រះអង្គបានស្វែងរកពេល គ្រប់គ្រងប្រជាជន ក្រុង Hohoe ចំនួន ២០០.០០០នាក់ នៅក្នុងភាគអាគ្នេយ៍ នៃប្រទេស Ghana តាមរយៈ កម្មវិធី Skype ដើម្បីសន្ទានា និងសួរសុខទុក្ខ ប្រជារាស្ត្រ ។ យោងតាមអ្នកយកព័ត៌មាន ជាច្រើនបានឲ្យដឹងថា ព្រះអង្គចូលផ្ទុំ នៅពេលយប់ជ្រៅ ព្រោះតែរវល់ ដោះស្រាយព្រះរាជកិច្ច ។ ព្រះអង្គទ្រង់ធានាថានឹង យាងទៅប្រទេស របស់ព្រះអង្គវិញ យ៉ាងហើចណាស់ ឲ្យបាន ៦ដងក្នុងមួយឆ្នាំ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *