ស្ដ្រីឈឺពោះទៅសម្រាលកូនទី៣នៅមន្ទីរសម្រាកព្យាបាលនិងសម្ភព ឃាង សុឃឿន សង្ស័យគ្មានការយកចិត្តទុកដាក់ទើបបណ្ដាលឱ្យស្លាប់ទាំងម្ដាយនិងកូន?

(ខេត្តព្រៃវែង)៖ ក្រុមគ្រួសារសពពិតជារន្ធត់ពេកហើយដែលភរិយា កូន និង ចៅ បានស្លាប់ ខណៈដែលជនរងគ្រោះ មានផ្ទៃពោះ គ្រប់ខែ វ័យ២២ឆ្នាំម្នាក់ បានស្លាប់រួមនិងកូននៅក្នុងផ្ទៃ ផងនោះ សង្ស័យគ្មានការយកចិត្តទុកដាក់ខណៈស្ថិតនៅមន្ទីរសម្រាកព្យាបាលនិងសម្ភពឃាងសុឃឿន ភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅសម្រាកបានមួយយប់ ស្អែកឡើងដឹកចេញទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ក៏ស្រាប់តែដាច់ខ្យល់ស្លាប់តាមផ្លូវតែម្ដង ។

ក្រុមគ្រួសារមិនអស់ចិត្តក៏បន្តដឹកជនរងគ្រោះដល់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឲ្យអស់ចិត្ត ក៏ឃើញថាជនរងគ្រោះពិតជាបានបាត់បង់ជីវិតជាមួយនឹងកូននៅក្នុងផ្ទៃ ។
ក្រុមគ្រួសារក៏ដឹកសពជនរងគ្រោះទាំងម្តាយនិងកូនក្នុងផ្ទៃមកផ្ទះវិញ រួចហៅគ្រូពេទ្យមកវះយកសពកូនចេញ ដើម្បីដាក់ក្នុងមឈូស ធ្វើបុណ្យតាមប្រពៃណី។

សេចក្ដីរាយការណ៍បានឱ្យដឹងថា៖សពស្ដ្រីរងគ្រោះឈ្មោះ អៀង ចិត្រ អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃភ្លង ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ប្រភពបានរាយការណ៍ថា ស្ដ្រីរូបនេះបានដាច់ខ្យល់ស្លាប់ តាមផ្លូវពេលបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលនិងសម្ភព.ឃាងសុឃឿន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។

បើតាមគ្រួសាររងគ្រោះបាននិយាយថា៖ដើមចមដំបូង កាលពីថ្ងៃល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ស្ដ្រីរងគ្រោះបានឈឺពោះ ហើយក្រុមគ្រួសារបាននាំទៅសម្រាលកូននៅ មន្ទីរសម្រាកព្យាបាលនិងសម្ភព.ឃាងសុឃឿន ត្រង់ចំណុចខាងលើ។
ជាមួយគ្នានោះ ខាងមន្ទីរសម្រាកព្យាបាលនិងសម្ភព.ឃាងសុឃឿន ក៏បានពិនិត្យអេកូ និងរៀបចំឱ្យជនរងគ្រោះសម្រាកនៅទីនោះបាន១យប់ដើម្បីសម្រាលកូន ។
រហូតដល់ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នារីរងគ្រោះនៅតែពុំទាន់សម្រាលកូនរួចទៀត ។

ដោយអាការៈធ្វើទុក្ខខ្លាំងតាំងពីយប់រហូតដល់ព្រឹក ឡើងសោះខ្យល់ទន់ដៃជើង ព្រោះប្រឹងសម្រាលតាមបែបធម្មជាតិសម្រាប់កូនទី៣នេះ លុះដល់ម៉ោងកើតហេតុខាងលើ ក្រុមគ្រូពេទ្យបានដឹកបញ្ជូនស្ដ្រីរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ហើយនាងបានដាច់ខ្យល់ស្លាប់តាមផ្លូវ ទាំងកូននៅក្នុងផ្ទៃ ប៉ុន្តែក្រុមគ្រួសារមិនអស់ចិត្ត ក៏បន្តដឹកទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ពេលនោះក្រុមគ្រូពេទ្យបានពិនិត្យដោយឃើញថា៖ នាងស្លាប់ហើយ ទើបអោយរថយន្តដឹកសពមកផ្ទះវិញ។ លុះមកដល់ផ្ទះ ក្រុមគ្រួសារសព បានទៅហៅពេទ្យនៅទៀនភ្លើង មកវះពោះសពស្ដ្រីរងគ្រោះយកកូនចេញ ដើម្បីដាក់ចូលមឈូស ធ្វើបុណ្យតាមប្រពៃណី។
ទន្ទឹមនឹងនោះភាគីមន្ទីរសម្រាកព្យាបាលនិងសម្ភព.ឃាងសុឃឿន ក៏បានតាមសម្របសម្រួលចូលបុណ្យសពជាង២ លានរៀលផងដែរ។

ជុំវិញករណីនេះមន្ទីរសម្រាកព្យាបាលនិងសម្ភព.ឃាង.សុឃឿននៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានបដិសេធមិនបកស្រាយទេ ។
ដោយគេបាននិយាយថា៖ សូមសួរទៅខាងគ្រួសាររងគ្រោះនិងលោកអភិបាលស្រុកស្វាយអន្ទរ ទៅនឹងដឹងហើយ..!។
លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានថ្លែងថា៖ សូមសួរទៅជំនាញទើបគេច្បាស់។
រីឯលោក ហួ ដារ ប្រធានការិយាល័យសុខាភិបាលស្រុកស្វាយអន្ទរ បានថ្លែងទទួលស្គាល់ថា៖ ពិតជាមានស្ដ្រីម្នាក់សម្រាលកូនស្លាប់មែន ។
ចំពោះសំណួរថា៖ តើការស្លាប់នោះមកពីបញ្ហាបច្ចេកទេសពេទ្យឬយ៉ាងណា? លោកសូមមិនបកស្រាយទេ!។

យោងគណនីឈ្មោះ«ឡូញហុន សិប្បកម្ម»ត្រូវជាពូរបស់សព បានបង្ហោះសារ កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ដោយបានសម្ដែងការឈឺចាប់ជាខ្លាំងក្រោមហេតុផលថា៖ ក្មួយស្រីនៅក្មេងខ្ចីហើយគ្មានជឺងឺទៀត មិនសមណាស្លាប់អញ្ចឹងសោះ..?។
គណនីដដែលបានសរសេរថា៖😭😭😭ពូ​មិនដឹងនិយាយថាមុិចទេក្មួយ 😭😭😭និយាយមិនចេញ បានត្រឹម អាណិត​ស្រណោះ​ និងស្ដាយ ក្មួយ.ដែលស្លាប់ទាំង ក្មេងខ្ចី​ បែបនេះ​ 😭(. ហើយ​អ្វីដែលធ្វើអោយពូស្រណោះអាណិតក្មួយនោះ គឺស្លាប់ ទាំងកូនគ្រប់ខែនៅក្មុងពោះទៀត. )​ 😭ម៉ោង​ 11:45នាទីថ្ងៃត្រង់ រៀបនឹងហូបបាយ នៅផ្ទះ​ពូខេត្ត ត្បូងឃ្មុំ​ ឯណោះ.បង​ថ្លៃ​គាត់ខល់ប្រាប់ថា.ក្មួយ​ស្លាប់​ 😭 ពូមិនជឿទេ ព្រោះ​ ក្មួយ​ មីនមានឈឺអីផងនឹង 😭 ពេលដឹង ថាក្មួយ ស្លាប់​មែន​ បាយលែងឆ្ងាញ់ បានត្រឹម ព្រោះមិនជឿ ទាល់តែសោះម៉ងហុឺ………. ពូមានតែសូមអោយវិញ្ញាណក្ខ័ន ក្មួយទៅកាន់សុគតិភព ចុះ.. សាធុសាធុសាធុ៕

Loading...