ស្តាប់ឃាតកសារភាពសម្លាប់នារីក្លឹប៥៥ យកទៅបោះចោលគំនរសំរាមក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានសហការគ្នាស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនជនសង្ស័យជាឃាតកសម្លាប់នារីបម្រើការក្នុងក្លឹបកម្សាន្ត៥៥ ដោយរិតក រុំភួយយកទៅបោះចោលជាមួយគំនរសំរាមនោះហើយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅឯស្រុកកោះធំ ខេត្តកណ្តាលឯណោះ ។

ជនសង្ស័យ ឈ្មោះ យ៉េន សុបញ្ញា ភេទប្រុស អាយុ២០ឆ្នាំប៉ុណ្ណោះ បានវក់វីក្នុងរឿងថ្នាំញៀន ជំពាក់លុយគេ និងគ្មានលុយលោះយកទូរស័ព្ទ ទើបជាហេតុក្រពុលមុខ សម្លាប់សង្សាររបស់ខ្លួនប្លន់យកទ្រព្យសម្បត្តិតែម្តង ។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា តាមចម្លើយសារភាពរបស់ឃាតកឈ្មោះ យ៉េន សុបញ្ញា អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ បានឲ្យដឹងថា ខ្លួន និងនារីរងគ្រោះជាអ្នកស្គាល់គ្នាយូរហើយ ។ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ឃាតកបានខ្ចីសោផ្ទះមិត្តភក្តិម្នាក់ ដែលចាំផ្ទះឲ្យបងប្អូនក្នុងបូរីប៉េងហួត ស្ថិតនៅផ្លូវឧកញ៉ាម៉ុងឬទ្ធី ដោយប្រាប់ថា នាំស្រីមកដេក ។ បន្ទាប់មក ឃាតកបានទូរស័ព្ទ រកជនរងគ្រោះ ឲ្យរកលុយលោះទូរស័ព្ទ អាយហ្វូនរបស់ខ្លួនយកទៅប្រើចុះ ដោយរូបគេ(ឃាតក)បានដាក់បញ្ចាំក្នុងតម្លៃ៣០ដុល្លារ តែមិនមានលុយលោះយកវិញឡើយ ។

ប្រភពបន្តថា លុះមកដល់វេលាម៉ោងប្រហែល៤ល្ងាច ថ្ងៃ ខែ ឆ្នាំដដែល ជនរងគ្រោះចេញពីកន្លែងធ្វើការ ក៏បានទៅជួបឃាតកនៅម្តុំផ្សារឃ្លាំងរំសេវ ហើយឃាតកបានប្រាប់ថា អ្នកទទួលបញ្ចាំ គេឲ្យទៅយកទូរស័ព្ទនៅផ្ទះឯបុរីប៉េងហួត ផ្លូវឧកញ៉ាម៉ុងឫទ្ធី ។ ពេលនោះ ជនរងគ្រោះ ក៏បានជូនឃាតកទៅទីនោះ ហើយពេលទៅដល់ ពួកគេទាំងពីរនាក់បានចូលក្នុងផ្ទះ ឃាតករ ក៏បានយកខ្សែភ្លើងរឹតកជនរងគ្រោះសម្លាប់ និងយកខ្សែពួរចងដៃ ចងជើងបត់ទៅក្រោយ រួចយកភួយមករុំ និងចងខ្សែពីក្រៅមួយជាន់ទៀត បន្ទាប់មកច្រកចូលក្នុងថង់ធំ រួចលើកដាក់លើតួម៉ូតូខាងមុខរបស់ជនរងគ្រោះ ដឹកយកទៅទម្លាក់ចោលនៅគំនរសំរាមក្នុងភូមិសាស្ត្រខាងលើ នាវេលាម៉ោងប្រហែលជិត៦ល្ងាចនោះតែម្តង ហើយបន្ទាប់មក រូបគេបានយកម៉ូតូជនរងគ្រោះជិះយកទៅបញ្ចាំ បាបកយតស៊ីចាយ ដើរលេង ជក់ថ្នាំជាមួយមិត្តភក្តិពេញមួយយប់ មួយថ្ងៃ ទើបទៅដេកនៅផ្ទះជីដូន ស្ថិតនៅផ្លូវវេងស្រេងមួយយប់ លុះព្រឹកឡើងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឃាតក នៅភ្នំពេញមិនសុខ ខ្លាចសមត្ថកិច្ចចាប់បាន ក៏រត់គេចខ្លួនទៅផ្ទះជីដូនខាងឪពុកចុងម្នាក់ទៀត នៅស្រុកកោះធំ ខេត្តកណ្តាល តែត្រូវអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមទៅចាប់បាននៅទីនោះតែម្តង ដោយសហការជាមួយអាវុធហត្ថខេត្តកណ្តាល។

ឃាតកបានឆ្លើយដោយក្លាហានបន្ថែមថា ដោយសារកន្លងមក ខ្លួនជំពាក់លុយគេ២០០ដុល្លារផង និងដោយសារប្រើប្រាស់គ្រឿងញៀនជាប់ជាប្រចាំផង ទើបធ្វើឲ្យខ្លួនគិតអីមិនចេញ ក៏ដាច់ចិត្តសម្លាប់ជនរងគ្រោះដើម្បីប្លន់យកទ្រព្យសម្បត្តិយ៉ាងដូច្នេះតែម្តង ។

សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឈ្មោះ កែវ កញ្ញា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្លិប៥៥ ស្នាក់នៅភូមិតានូ សង្កាត់ចាក់អង្រែរក្រោម ខណ្ឌមានជ័យ ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នា២០១៦ ដោយត្រូវបានគេសម្លាប់យកទៅផ្លុងចោលក្នុងគំនរសំរាមតាមបណ្ដោយផ្លូវ១០០៣ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

 

fd aa

fb_img_1479307936537 fb_img_1479307944917

fb_img_1479275894988

 

Loading...