ស្តាប់អ្នករកស៊ីដឹកទំនិញនិយាយពីលោក ជុំ ណារ័ត្ន ប៉ូលិសសេដ្ឋកិច្ចក្រុង

ភ្នំពេញ៖ ក្រុមអ្នករកស៊ីនាំទំនិញ ចូលយកមកស្តុកនៅតាមឃ្លាំង រួមទាំងកន្លែងបើកអាជីវកម្មមួយចំនួន បានសុំគេហទំព័រ ឧត្តមគតិខ្មែរខ្សឹបជម្រាបជូនទៅលោក ជុំ ណារ័ត្ន អនុប្រធានការិយាល័យកណ្តាល ប្រឆាំងបទល្មើស សូមមេត្តាកុំខ្លាំងដៃពេក ព្រោះលោកមិនបានដាក់ដើមទុនចូលហ៊ុនរកស៊ីជាមួយនោះទេ ។

ក្រៅពីសំណូមពរ សូមឲ្យលោក ជុំ ណារ័ត្ន បន្ធូរដៃ អ្នករកស៊ីក៏ស្នើសុំឲ្យថ្នាក់លើ មេត្តាជួយត្រួតពិនិត្យមើលលើការងារ របស់លោក ជុំ ណារ័ត្ន ផង ព្រោះបច្ចុប្បន្ននេះ បង្កផលលំបាកដល់អ្នករកស៊ីសម្បើមណាស់ ។

អ្នករកស៊ីបានអះអាងថា ការរកស៊ីនាំទំនិញចូលពីមុនៗមក ដោយសារគយនៅតាមមាត់ច្រកព្រំដែន ចេះតែបន្ធូរដៃ អ្នករកស៊ីចេះតែមានលុយបង់ឲ្យហើយ តែមួយរយៈចុងក្រោយនេះ ដោយសារគយគេរិតត្បិតពន្ធ គឺកំណត់ឲ្យទំនិញ នាំចូលត្រូវបង់ពន្ធ ស្ទើរតែ ១០០ភាគរយនោះ ដូច្នេះអ្នករកស៊ីក៏មិនមានលុយសល់ បង់ឲ្យសមត្ថកិច្ចផ្សេងៗបានដូចមុនៗដែរ ។ ប៉ុន្តែ សម្រាប់លោក ជុំ ណារ័ត្ន ដែលអះអាងថា ខ្លួនជាអ្នកមានអំណាចក្នុងការដើរប្រមូលលុយពីទំនិញនាំ ចូល និងស្តុកនៅតាមឃ្លាំងនោះ នៅតែកំណត់ឲ្យអ្នករកស៊ីបង់លុយក្នុងតម្លៃមួយខ្ពស់ដូចមុនៗដដែល ពេលអ្នករកស៊ី ថ្ងូរពីរឿងខាតសុំចុះថ្លៃខ្លះ ស្រាប់តែលោក ជុំ ណារ័ត្ន ក៏រអ៊ូរប្រាប់ឈ្មួញវិញថា រាល់ថ្ងៃខ្លួនក៏ខាតដែរ ព្រោះប្រមូលលុយ មិនគ្រប់ផែនការ ធ្វើមើលតែគាត់ដាក់ទុនរកស៊ីជាមួយដែរ ។

អ្នករកស៊ីបានបន្ថែមថា នៅភ្នំពេញបច្ចុប្បន្ននេះ អ្នករកស៊ី ក្រៅពីបង់លុយឲ្យខាងមន្រ្តីការិយាល័យនគរបាលសេដ្ឋកិច្ចក្រុង ដែលមានគ្នាដូចស្រមោចដើររាតត្បាតទាំងយប់ទាំង ថ្ងៃនោះ គឺនៅមានឈ្មោះ ជុំ ណារ័ត្ន ជាអ្នកដើរប្រមូលលុយខែពីអ្នករកស៊ីមួយជាន់ទៀត ក្រោមលេសយកទៅជូនថ្នាក់លើ តែមិនដឹងថ្នាក់លើណានោះទេ ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏អ្នករកស៊ីគេសំណូមពរ សូមឲ្យលោក រ័ត្ន បន្ធូរដៃបន្តិច ផង ។

ពាក់ព័ន្ធការចោទប្រកាន់របស់អ្នករកស៊ីខាងលើនេះ មិនអាចសុំការបំភ្លឺពី លោក ជុំ ណារ័ត្ន បានឡើយ ព្រោះគ្មានលេខទូរស័ព្ទទាក់ទង៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *