ស្តាយមាន់ជល់ត្រូវប៉ូលីស ឃាត់ខ្លួន បានម្នាក់និងមាន់ជល់១ក្បាលបញ្ជូនទៅអធិការដ្ឋានស្រុកលើកដែក

(កណ្តាល) ៖ នាំគ្នាជល់មាន់ នៅក្នុងព្រៃ ខាងក្រោយភូមិមួយកន្លែង មានទាំងប្រជាពលរដ្ឋខ្មែរនិងវៀតណាម

ត្រូវប៉ូលីសប៉ុស្តិ៍លើកដែកចុះបង្ក្រាប ឃាត់ខ្លួនអ្នកលេងបានម្នាក់រួមជាមួយវត្ថុតាង។

ករណីប៉ូលីសបង្ក្រាប លេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ )នេះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទីី ០៧ ខែ ឧសភា ឆ្នាំ ២០២០​ វេលាម៉ោង ១០ព្រឹកនេះ នៅភូមិ ថ្មី ឃុំ លើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។

ប៉ូលីសប៉ុស្តិ៍បានឲ្យដឹងថា ការចុះបង្ក្រាបនេះ ធ្វើបន្ទាប់ពីទទួលបាន ព័ត៌មាន ពីប្រជាពលរដ្ឋល្អ បានរាយការណ៍ជូនមកសមត្ថកិច្ចថា មានគេលេងល្បែងភ្នាល់ជល់មាន់នៅចំណុច​ខាង​លើ​ ស្ថិតនៅខាងក្រោយភូមិ ថ្មី ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។

ប្រតិបត្តិការនេះ ប៉ូលីសឃាត់ខ្លួន អ្នកលេងបានម្នាក់ ក្នុងចំណោមអ្នកលេងទាំងអស់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកលើកដែក គឺឈ្មោះ ទ្រិន ឡឹប ភេទ ប្រុស អាយុ ៤១ ឆ្នាំជនជាតិវៀតណាម (អ្នកលេង) មានទីលំនៅភូមិព្រែកតានឹម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។ វត្ថុតាងរួមមាន មាន់ជល់ចំនួន០១ ក្បាល,កន្ត្រកសំរាប់ដាក់មាន់ចំនួន១និងសំបកស្គត់មួយចំនួនមួយ ។

ចំណែកឯអ្នកលេងមួយចំនួនទៀតបាននាំគ្នារត់គេចខ្លួនអស់បន្សល់ទុកសម្ភារៈវត្ថុតាងនៅនិងកន្លែងកើតហេតុ ហើយកម្លាំងប៉ូលីសប៉ុស្តិ៍បាននាំយកជនសង្ស័យនិងវត្ថុតាងមកប៉ុស្តិ៍លើកដែករួចបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីបន្តនីតិវិធី ៕

Loading...