ស្តីបន្ទោសរឿងបោកទ្រព្យស​ម្បត្តិ​ ​ផ្ទុះ​ជម្លោះ​ចាក់​បង​ថ្លៃរ​បួស​ធ្ងន់​ចូលពេទ្យ​

ភ្នំពេញ ៖ ខឹងបងថ្លៃស្តីបន្ទោសរឿងបំផ្លាញរបស់របរក្នុងផ្ទះ ​យកកូនកំាបិតចិតបន្លែចាក់បងថ្លៃមួយកំាបិតក្រោមក្លៀកខាងឆ្វេងរងរបួសធ្ងន់ ចំ​ណែ​កជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ដែលហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង10និង15 នាទីយប់ថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៥ នៅផ្ទះ​លេ​ខ​​១៨ ភូមិព្រៃសាលា សង្កាត់ជើងឯក ខណ្ឌដង្កោ។

ជនរងគ្រោះមានឈ្មោះគង់ សំអាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះលេខ១៨ភូមិព្រៃសាលា សង្កាត់ជើងឯក ខណ្ឌដង្កោ​មា​ន​​​ស្រុកកំណើតនៅក្នុងភូមិទួលទ្រា ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង​បានអោយដឹងថា ។ មុនពេលកើតហេតុប្អូនថ្លៃរ​បស់គាត់បាន​ឡើ​ង​​ទៅ​លើ​ផ្ទះ ហើយមិនដឹងគេមានរឿងអ្វីបានជាប្អូនរបស់គាត់បោកប្រាស់របស់របរនៅលើផ្ទះខ្ទេច​ ខ្ទីអស់លឺដូចនេះគាត់ក៍ស្រែកឃាត់ពីក្រោមផ្ទះ​ទៅ​ស្រា​​ប់​តែ​ ប្អូនថ្លៃបានស្រែកតបវិញថា បើខ្លាំងវ៉ៃគ្នាក៍បាន ។ ពេលនោះជនរងគ្រោះបានដើរចេញពីក្រោមផ្ទះ ហើយបាន​កាន់កូនពូថៅដើម្បីគំ​រាម​ប្អូ​ន តែ​​គាត់​បាន​ប្រាប់ថាទោះជាយ៉ាងណាក៍គាត់មិនកាប់ប្អូនរបស់គាត់ដែរព្រោះអាណិត ។ពេលនោះជនបង្កដែលជាប្អូនថ្លៃរ​បស់ជនរងគ្រោះ​បានចុះ​ពី​លើ​ ផ្ទះហើយមានកាន់កូនកាំបិតចិតបន្លែលាក់ទុកនៅនិងដៃផងនោះ បានចុះមកហើយ​ប្រតាយប្រតប់គ្នា​ ដោយ​ប្អូនថ្លៃគាត់ក៍បាន​ចាក់​ទៅ​​លើ​បងថ្លៃ បណ្ដាលអោយរងរបួសរយះក្រោមក្លៀកខាងឆ្វេងរងរបួសធ្ងន់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកជនបង្កតែងតែវាយបំផ្លាញរបស់របរក្នុងផ្ទះ ហើយ​ធ្លាប់ទូរស័ព្ទហៅសមត្ថកិច្ចមកម្តងហើយ ពេលដែល​វាយ​បំ​​ផ្លាញ​របស់របរក្នុងផ្ទះ តែក្រុម​គ្រួសារមិនបានដាក់ពាក្យបណ្តឹងទេ ។ នៅថ្ងៃកើតហេតុជនរងគ្រោះមិនបានដឹងថាប្អូនថ្លៃ​មានកាំបិត​នៅជា​ប់នឹ​ង​ខ្លួ​ន​ ​ទេ​ ។

ក្រោយពេលកើតហេតុបងប្អូនជនរងគ្រោះដែលនៅផ្ទះជាមួយនោះបានបញ្ជូនជនរងគ្រោះតាមរថយន្តសង្គ្រោះបន្ទាន់ពោធិ៍ចិនតុងមកកាន់មន្ទីរពេ ​ទ្យព្រះកុសមះដើម្បីទទួលការព្យាបាល។ ចំណែកជនបង្កត្រូវបានសាច់ញាតិប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន​ បញ្ជូនខ្លួនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ជើ​ង​ ឯកដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដង្កោដើម្បីធ្វើការដោះស្រាយ៕

2015_10_03_10_25_51 2015_10_03_10_25_51_1 2015_10_03_10_25_51_2 2015_10_03_10_25_51_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *