ស្ត្រីខ្មែរមានប្តីចុងជនជាតិថៃព្រួតគ្នាធ្វើអំពើទារុណកម្មយ៉ាងព្រៃផ្សៃលើកូនស្រីប្តីដើមអាយុជាង១ខួប

ប្រទេសថៃ៖ កុមាររីអភ័ព្វម្នាក់ ដែលជាកូនរបស់ស្រ្តីខ្មែរ ទើបតែលែងលះជាមួយប្តីខ្មែរ រស់នៅធ្វើជាកម្មករនៅក្នុងប្រទេសថៃ ហើយទើបបានប្តីចុងជនជាតិថៃ រងកការធ្វើបាបយ៉ាងសាហាវព្រៃផ្សៃ ពីសំណាក់ប្តីចុងជនជាតិថៃនោះ ធ្វើសកម្មភាពចាប់រំលោភ ។ មិនតែប៉ុណ្ណោះ ម្តាយបង្កើត កុមារីរងគ្រោះឃើញកូនយំខ្លាំងពេក ក៏ថែមទាំងយកទឹកក្តៅចាក់មាត់រលាកមាត់រងបួសធ្ងន់ផងទៀត ។

ក្រោយពីពួកគេទាំង២នាក់ធ្វើទារុណកម្មលើកូនស្រីប្តីដើមហើយនោះមក គេឃើញតម្រួតថៃ បានចុះទៅទីកើតហេតុឃាត់ខ្លួនប្តីប្រពន្ធទាំង២នាក់ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បើតាមការស្រង់ចេញពីកាសែតថៃឱ្យដឹងថា ហេតុការណ៍បាកើតឡើងនៅខេត្តឈុន បុរី ប្រទេសថៃ កាលពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តម្រួតថៃចុះទៅឃាត់ខ្លួនទាំងស្រ្តីសង្ស័យជនជាតិខ្មែរ និងប្តីចុងជនជាតិថៃនោះតែម្តង ។

ជនសង្ស័យទាំង២នាក់ស្រ្តីខ្មែរ និងបុរសប្តីជនជាតិថៃទាំង២នាក់ មិនទាន់ត្រូវបានគេបង្ហាញអត្តសញ្ញាណនៅឡើយនោះទេពួកគេប្រកបមុខរបរកម្មករសំណង់។ កាសែតថៃសរសេរថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦កុមារីរងគ្រោះត្រូវបានប្តីជនជាតិថៃចាប់រំលោភបានសម្រេច នៅក្នុងបន្ទប់ជួល ខណៈដែលម្តាយក្មេងរងគ្រោះជាប់រវល់ចេញទៅក្រៅទិញម្ហូប ។ លុះម្តាយត្រឡប់មកដល់ផ្ទះ វិញ គេឃើញកូនស្រីយំខ្លាំងពេក និងថែមឃើញប្រដាប់ភេទក្មេងរងគ្រោះចេញឈាម ។ ម្តាយក៏សួរប្តី រូបនោះថា បានធ្វើអ្វីខ្លះលើកូន ប្តីឆ្លើយថាមិនបានធ្វើអ្វីនោះទេ ។

លុះបន្ទាប់មកនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ម្តាយក្មេងរងគ្រោះបានឃើញប្តីជនជាតិថៃទ្រប លើកូនក្នុងបំណងចាប់រំលោភម្តាយក៏ស្ទុះទៅចាប់ទាញកូនចេញ ក៏ត្រូវមានការចាប់ប្រទាញប្រទង់ឈ្លោះគ្នា ដោយប្តីចាប់កុមាររងគ្រោះបោកនឹងដី បណ្តាលឱ្យដៃនិង បាក់ជើងម្ខាង។ លុះបន្ទាប់មក ម្តាយក៏រំដោះកូន ចេញរត់ឱ្យអ្នកជិតខាងជួយ ។

ក្រោយពីឈ្លោះគ្នារួចហើយ លុះបន្ទាប់មកម្តាយក៏នាំកូនចូលបន្ទប់ជួលវិញ ដោយឃើញកូនយំខ្លាំងពេកមិនដឹងធ្វើយ៉ាងម្តេចក៏ទៅដាំទឹកក្តៅក្នុងខ្ទះ មកឆុងទឹកដោះគោទាំងក្តៅឱ្យកូនផឹកបណ្តាលឱ្យរលាកមាត់ ។ ម្តាយឃើញសភាពបែបនោះ ក៏មានការបារម្ភនាំកូនឱ្យអ្នកជិតខាងដើម្បីយកទៅមន្ទីរពេទ្យ។

លុះអ្នកជិតខាងនោះ ដឹកក្មេងរងគ្រោះទៅមន្ទីរពេទ្យឈ្មោះឡែមច្បាំង ក្នុងខេត្តឈុនបុរី ហើយឃើញក្មេងរងគ្រោះមានសភាពធ្ងន់ ។ គ្រូពេទ្យ ក៏ប្តឹងទៅតម្រួតថៃដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ហើយតម្រួតថៃ ក៏ចុះទៅធ្វើការឃាត់ខ្លួនម្តាយនិង បុរសជាប្តីជនជាតិថៃទាំង២នាក់ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់តែម្តង ។

ការរលាកមាត់មានសភាពធ្ងន់នោះត្រូវគេដាក់ការសង្ស័យថាគឺមិនមែនឈុងទឹកដោះគោឱ្យកូនផឹករលាកមាត់នោះទេ គេពិនិត្យស្នាមរបួសទំនងជាម្តាយរឺឪពុកចុងដាំទឹក្តៅស្រោចលើមុខ កុមារងគ្រោះនោះតែម្តង ៕ ពាយព្យ

IMG_6938

IMG_6937

IMG_6934

IMG_6933

IMG_6927

IMG_6926

IMG_6923

IMG_6921

Loading...

Leave a Reply

Your email address will not be published. Required fields are marked *