ស្ត្រីខ្វះខាតម្នាក់ឆ្លងទន្លេហើយធ្លាក់ឈាមមិនឈប់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកម្ពុុជា សូវៀតហើយ

ភ្នំពេញ៖ លោកម៉ូវ​ មានិតអភិបាលខណ្ឌសែសុខ បានថ្លែងថា លោកឃើញស្ត្រីខ្វះខាតម្នាក់ឆ្លងទន្លេហើយធ្លាក់ឈាមមិនឈប់ ឈ្មោះ ទូច នី បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ តាមរយៈបណ្តាញសង្គម។

លោកថាភ្លាមៗនៅរសៀលថ្ងៃចន្ឌ៧រោច ខែបុស្ស ឆ្នាំរកា ពស ២០៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ លោកបានចុះទៅផ្ទាល់ជួបជាមួយបងស្រី ទូច នី ដោយបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យកម្ពុុជាសូវៀត។ ចំណែកឯថ្លៃព្យាបាលគឺជាបន្ទុករបស់រដ្ឋបាលខណ្ឌជាអ្នកចេញ។

ជាមួយនោះលោកអភិបាលខណ្ឌក៏បានផ្តល់ជូននូវថវិកា៣០មុឺនរៀល អង្ករ០២បេ មី០២កេស ទឹកដោះគោឆៅ០៤ឡូ ទឹកដោះគោខាប់១០កំប៉ុង ទឹកផ្លែឈើ០១កេស ទឹកក្រូច០១កេស ទឹកត្រី០យួរ ទឹកសុីអុីវ០១យួរ ស្ករ០៨កញ្ចប់ សម្រាប់ជួយសម្រួលដល់ការលំបាកខ្លះៗផងដែរ៕

Loading...