ស្ត្រីចាស់ជរាក្រីក្រម្នាក់នៅខេត្តស្ទឹងត្រែងដង្ហើយរកសប្បុរសធម៍ជួយខ្លួនខណៈត្រូវវះកាត់ដុំគិសក្នុងស្បូន!

ខេត្តស្ទឹងត្រែងៈស្រ្តីវ័យចាស់ជរាទីទាល់ក្រម្នាក់មានជំងឺប្រចាំកាយបានដង្ហើយរកសប្បុរសធម៍ដើម្បីជួយ គ្រាដែលស្ត្រីក្រីក្រនោះមានជំងឺត្រូវវះកាត់ដុំគិសនៅក្នុងស្បូន។

ស្រ្តីដែលដង្ហើយរកសប្បុរសធម៍នោះឈ្មោះគង់ ឯម អាយុ៧២ឆ្នាំរស់នៅភូមិកោះខនឌិនសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។

បើតាមការអោយដឹងពីបងប្អូនសាច់ញាតិស្រ្តីដែលមានជំងឺប្រចាំកាយបានអោយដឹងថាស្រ្តីចាស់ជរាខាងលើនោះមានជំងឺដុះសាច់ក្នុងស្បូននេះជាយូរណាស់មកហើយប៉ុន្តែស្មានថាមានជំងឺក្រពះពោះវៀនរួចចេះតែទិញថ្នាំលេបមិនទាន់ហ៊ានទៅពេទ្យនោះទេដោយសារតែស្ថានភាពគ្រួសារមានជីវភាពក្រីក្រ។លុះមួយរយះពេលប៉ុន្មានថ្ងៃនេះចុងក្រោយនេះនៅក្នុងពោះចេះតែចុកខ្លាំងទៅៗទើបសម្រេចចិត្តទៅមន្ទីពេទ្យបង្អែកខេត្តដើម្បីអោយក្រុមគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេលវេលា។សាច់ញាតិបានបន្តថាកាលពីរសៀលថ្ងៃទី៣០មេសា២០១៨ម្សិលម៉ិញនេះក្រុមគ្រូពេទ្យបានធ្វើការវះកាត់ប្រកបដោយជោគជ័យរួចរាល់ហើយផងដែរ។ដោយដុំគិសក្នុងស្បូននោះមានរហូតដល់ទៅ២ខាំឯណោះ។

យ៉ាងណាម៉ិញក្រុមគ្រួសារសាច់ញាតិបានបញ្ចាក់ថាស្រ្តីខាងលើត្រូវបានក្រុមគ្រូពេទ្យជំនាញនៅមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែងបានធ្វើការវះកាត់រួចរាល់ហើយ ប៉ុន្តែនៅក្រោយការវះកាត់ស្ត្រីចាស់ជរាក្រីក្រមានវ័យ៧២ឆ្នាំមិនមានប្រាក់សម្រាប់ធ្វើការប្រើប្រាស់នៅក្នុងមន្ទីពេទ្យនិងសម្រាប់ទិញចំនីអាហារនិងសម្ភារៈប្រើប្រាស់ផ្សេងៗនោះទេ។

គួរបញ្ចាក់ថាស្រ្តីក្រីក្រខាងលើបានដង្ហោយរកសប្បុរសធម៍ដើម្បីជួយព្យាបាលជំងឺរបស់ខ្លួនពិសេសនោះគឺកាកបាទក្រហមដែលមានសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធាននិងមានសាខាប្រចាំខេត្តស្ទឹងត្រែងដែលសម្តេចទាំង២តែងតែយកចិត្តទុកដាក់ជួយជនក្រីក្ររហូតមក។

ស្រ្តីក្រីក្រនោះបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង ៕ សំនៀង

 

Loading...