ស្ត្រីចំណាស់ជាងគេលើលោកបានស្លាប់ហើយក្នុងអាយុ១១៧ ឆ្នាំ

យោងតាមរបាយការណ៍ដែលដកស្រង់សម្តីមន្រ្តីជប៉ុនម្នាក់មកពីស្រុកកំណើតរបស់លោកយាយ Kikai បានអោយដឹងថា ស្ត្រីចំណាស់ជាងគេលើពិភពលោកអាយុ១១៧ឆ្នាំជនជាតិជប៉ុនឈ្មោះ Nabi Tajima បានស្លាប់ហើយ កាលពីថ្ងៃសៅរ៍ (២១ មេសា) ។

របាយការណ៍បានបន្ថែមថា ជីដូន ជីតាដ៏អស្ចារ្យត្រូវបានបញ្ជូនចូលមន្ទីរពេទ្យតាំងពីខែមករា ។

យោងតាមក្រុមស្រាវជ្រាវ Gerontology Research ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកអះអាងថា ស្ត្រីជនជាតិជប៉ុនម្នាក់ឈ្មោះ Chiyo Yoshida ឥឡូវនេះជាមនុស្សចាស់ជាងគេក្នុងពិភពលោកដែលមានអាយុ 116 ឆ្នាំ។

លោកយាយ Tajima ត្រូវបានប្រគល់ងារជាអ្នកមានអាយុច្រើនជាងគេបំផុត ដោយកំណត់ត្រាពិភពលោក ហ្គីណេស (Guinness World Record) បន្ទាប់ពីលោកយាយ Violet Brown មកពីរដ្ឋ Jamaica ប្រទេស ការាបៀន បានស្លាប់កាលពីខែកក្កដា ឆ្នាំ 2017 ដែលមានអាយុ១១៧ឆ្នាំ ។

ជនជាតិជប៉ុនកើតនៅថ្ងៃទី៤ ខែសីហាឆ្នាំ១៩០០ ហើយត្រូវបានរាយការណ៍ថា មានកូនចៅជាង១៦០ នាក់។

កាលពីដើមខែនេះ លោក Masazo Nonaka មកពីប្រទេសជប៉ុនត្រូវបានគេទទួលស្គាល់ថា ជាបុរសដែលមានអាយុចាស់ជាងគេលើពិភពលោកមានអាយុ១១២ឆ្នាំ។

ប្រទេសជប៉ុនដែលត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានមនុស្សអាយុយឺនយូរនោះ គឺជាលំនៅឋានរបស់អ្នកទទួលបានប័ណ្ណជាមនុស្សមានអាយុយឺនយឺរជាច្រើន ក្នុងនោះរួមទាំងលោកតា ជរ៉ូរុនគីមូរ៉ាផងដែរ ដែលបានស្លាប់កាលពីខែមិថុនា ឆ្នាំ២០១៣ ក្នុងអាយុ ១១៦ឆ្នាំ។

រដ្ឋាភិបាលជប៉ុនបានថ្លែងកាលពីឆ្នាំទៅថា មានមនុស្សប្រហែល៦៨.០០០នាក់ដែលមានអាយុលើសពី ១០០ឆ្នាំ នៅក្នុងប្រទេសនេះ ៕ សុមេធ

 

Loading...