ស្ត្រីចំណាស់អាចជាជំងឺខ្យល់គរពេលដើរកាត់ភ្លៀង ហើយដួលឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពត៖ ស្ត្រីវ័យចំណាស់ម្នាក់ បានលង់ទឹកដែលមានជម្រៅត្រឹមកជើង ស្លាប់នៅលើផ្លូវជាតិ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះ ស្ថិតនៅភូមិ ១ឧសភា សង្កាត់ កំពង់កណ្ដាល ក្រុងកំពត ។

ជនរងគ្រោះ ឈ្មោះ ម៉ែន សន ភេទស្រី អាយុ ៥៩ឆ្នាំ មានទីលំនៅ ភូមិត្រពាំងស្វាយ ឃុំតាខេម ស្រុកត្រាំកក់ ខេត្តតាកែវ ជាអ្នកដើរសុំទាន នៅផ្សារកំពត ។

ករណីនេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ស្រ្តីរងគ្រោះអាចមានជំងឺខ្យល់គរ ពេលកំពុងដើរកាត់ភ្លៀង ហើយពេលដួលទៅបណ្ដាលឲ្យឈ្លក់ទឹកស្លាប់៕

 

Loading...