ស្ត្រីជនជាតិចិនកើតជំងឺកូវីដ-១៩ ម្នាក់ត្រូវបានក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវះកាត់សម្រាលកូនដោយជោគជ័យ

ភ្នំពេញ ៖ ស្រ្តីមានផ្ទៃពោះ និងមានផ្ទុកកូវីត-១៩ ជាជនជាតិចិនម្នាក់បានសម្រាលកូនដោយជោគជ័យ ដោយការវះកាត់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រឆាំងកូវីត- ១៩ សហការជាមួយក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការវះកាត់សំរាលកូនជូនស្រ្តីមានផ្ទៃពោះនិងមានផ្ទុកកូវីត-១៩ ជាជនជាតិចិន ដោយជោគជ័យបានកូនប្រុស ទំងន់ ៣ គីឡូ ក្រាម មានសុខភាពល្អ។

ស្រ្តីមានផ្ទៃពោះរូបនេះត្រូវបានដាក់ឲ្យសំរាកពេទ្យតាំងពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយ គាត់ត្រូវបានធ្វើការតាមដានសុខភាពទាំងម្តាយនិងកូនដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនិងឆ្មបនៅផ្នែកសម្ភពក៏ដូចជាថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

Loading...