ស្ត្រីជា​ម្តាយ​ព្យាយាម​ សម្លាប់​កូនប្រុស​អាយុ ៨ឆ្នាំ​ ដើម្បី​ឲ្យ​កូនបាន​ទៅរស់​នៅ​ ឋានសួគ៌

ជប៉ុន: ស្ត្រីអាយុ ៣៣ឆ្នាំម្នាក់ រស់នៅក្នុងប្រទេសជប៉ុន ត្រូវប៉ូលីសចាប់ខ្លួន ដោយចោទប្រកាន់ពី បទប៉ុនប៉ងសម្លាប់ កូនប្រុសអាយុ៨ ឆ្នាំដោយនិយាយថា នាងចង់ឲ្យកូនបាន ទៅរស់នៅឋានសួគ៌។

ប៉ូលីសនិយាយថា ស្ត្រីជាជនសង្ស័យឈ្មោះ Aki Amano ត្រូវបានចាប់ខ្លួនកាលពី យប់ថ្ងៃពុធកន្លងទៅបន្ទាប់ពី រកឃើញកូនប្រុស នាងមានអាការៈសន្លប់ហើយប៉ូលីស ស៊ើបដឹងថា Aki បានខ្ទប់ដង្ហើមកូនឲ្យថប់រហូត ដល់សន្លប់នៅក្នុងបន្ទប់ ដេកដែលនៅថ្ងៃកើតហេតុ ប្តីនាងក៏ស្ថិតនៅក្នុងផ្ទះផងដែរ ប៉ុន្តែបុរសជាឪពុក មិនបានដឹងពីទង្វើ របស់ប្រពន្ធធ្វើលើកូនប្រុស បែបនេះឡើយ។

លោក Toshio Amano អាយុ៥៤ឆ្នាំដែលជាឪពុក កុមាររងគ្រោះបានទូរ ស័ព្ទរកសេវាសង្គ្រោះបន្ទាន់ភ្លាមៗពេលដែលលោក បានឃើញកូនប្រុសសន្លប់លើគ្រែហើយ នៅពេលបញ្ជូនដល់ មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ បុរសជាឪពុកថា ពួកគេបានឃើញ ស្នាមជាំលើ ករបស់ក្មេងហាក់ដូចជាមានអ្នកធ្វើបាប។

ក្រោយពីដឹងបែបនេះលោក Toshio បានទូរស័ព្ទប្តឹងប៉ូលីស ហើយស្ត្រីជាម្តាយត្រូវបាន ហៅទៅសាកសួរទើប នាងសារភាពថា ខ្លួនជាអ្នកធ្វើព្រោះមិនចង់ឲ្យកូនរស់នៅ យូរទៀតទេគឺនាងចង់ឲ្យ កូនប្រុសបានទៅរស់នៅ ឯឋានសួគ៌។

ចម្លើយសារភាពរបស់ស្ត្រី ជាម្តាយធ្វើឲ្យប៉ូលីសហួសចិត្ត ដោយគិតថា នាងមានស្មារតីមិនល្អ ហើយម្តាយរបស់នាងក៏ បានប្រាប់ប៉ូលីសដែរថា កូនស្រីគាត់ធ្លាប់ចូល ព្យាបាលខ្លួននៅឯ មន្ទីរពេទ្យផ្លូវចិត្ត ដូច្នេះប្រហែលជាជម្ងឺនាង កំពុងរើឡើងវិញ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *