ស្ត្រីដែលរងការចាប់ឃាត់ខ្លួនជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាម facebook តុលាការដោះលែង និងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ

ខេត្តបាត់ដំបងៈ ស្រ្តីម្នាក់ឈ្មោះប៉ាង ស៊ីណា អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាងស្រុកកំរៀងខេត្តបាត់ដំបង បានរងការចាប់ខ្លួនដោយកម្លាំងអាវុធហត្ថខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែមិថុនា សង្ស័យ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ Facebook ជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានតុលាការដោះលែង ប៉ុន្តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បន្ទាប់ពីការ សាកសួរជាច្រើនម៉ោងនៅតុលាការខេត្តបាត់ដំបង ។

លោក តូច សុភក្តី ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យ តុលាការខេត្តបានប្រាប់អ្នកសារព័ត៌មាន ដោយបញ្ជាក់យ៉ាងច្បាស់ថា រឿងនេះគឺពាក់ព័ន្ធទៅនឹងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌត្រូវបានចោទពីបទ « ប្រមាថ ប្រឆាំង អ្នករាជការសាធារណៈ » ដោយខាងអយ្យការលោក បានបញ្ជូនទៅអោយខាងចៅក្រមស៊ើសួរគឺលោកចៅក្រមបានសម្រេចមិនឃុំខ្លួនស្រ្តីសង្ស័យ នោះទេ ដោយសម្រេច ដាក់អោយនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយកំណត់អោយចូលខ្លួនទៅបង្ហាញមុខមួយខែម្តងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលស្ថិតនៅក្នុងមូលដ្ឋានដែលខ្លួនរស់នៅ ។

ស្រ្តីឈ្មោះ ប៉ាង ស៊ីណា បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា រូបនាងបដិសេដ្ឋថា មិនបានជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះទេ ។ ដោយមានជនខិលខូចបានយកទូរស័ព្ទរបស់នាងទៅប្រើប្រាស់ ហើយបានយកអាខោន Facebook នាងឈ្មោះ ស៊ីណា នាគមាស ទៅជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីទូរស័ព្ទនាងបានជ្រុះបាត់ក្នុងអំឡុងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ។

ស្រ្តីរូបនោះប្រាប់ឱ្យដឹងទៀតថា បន្ទាប់ពីនាងបានឃើញអាខោន Facebook នាងត្រូវបានគេប្រើប្រាស់យកទៅជេរប្រមាថនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នាងក៏ពានទៅដាក់ពាក្យប្តឹងនៅនគរបាលប៉ុស្តិ៍ត្រាង អំពីរឿង អាខោន Facebook នាង ឈ្មោះ ស៊ីណា នាគមាស ត្រូវគេយកទៅប្រើប្រាស់ជេរប្រមាថនោះ ។

ស្រ្តីឈ្មោះ ប៉ាង ស៊ីណា បានប្រាប់ឱ្យដឹងទៀតថា ខ្លួនបានចាប់ផ្តើមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( ហ្វេសប៊ុក ) ចាប់តាំងពីខែ សីហា ឆ្នាំ ២០១៥ មកម៉្លេះ ដោយដាក់ឈ្មោះ ស៊ីណា នាគមាស ។ ហ្វេសប៊ុកនេះ ខ្លួនបានអោយ ជាងកន្លែងលក់ទូរស័ព្ទយីហោជាអ្នកបង្កើតអាខោនឱ្យ ។ នៅក្នុងអំឡុងពេល ដែលខ្លួនប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម ( ហ្វេសប៊ុក ) ឈ្មោះ ស៊ីណា នាគមាស ខ្លួនមិនដែលបានបង្ហោះរូបភាពពាក់ព័ន្ឋនឹងនយោបាយ ឬក៏ការជេរប្ររមាថថ្នាក់ដឹកនាំណាម្នាក់ នោះទេ គឺខ្លួនបង្ហោះរូបភាព ពាក់ព័ន្ឋ នឹងគ្រួសារ ឬក៏មុខរបររកស៊ីតែប៉ុណ្ណោះ ។

ពាក់ព័ន្ធនិងបញ្ហានេះ បើប្រភពមួយបានបង្ហើបឱ្យដឹងថា ទូរស័ព្ទរបស់នាង មិនមានការជ្រុះបាត់នោះទេ តែជាការយកទៅដាក់បញ្ចាំ ៕ ពាយព្យ

IMG_3638

IMG_3602

IMG_3601

Loading...

Leave a Reply

Your email address will not be published. Required fields are marked *