ស្ត្រីភ្ញៀវជនជាតិបរទេស២នាក់បំរុងដើរឆ្លង​ផ្លូវ ត្រូវចោរជិះម៉ូ​តូឆក់​យក​កា​បូប​ទៅ​បាត់​​

ភ្នំពេញ ៖ ស្ត្រីជនជាតិបរទេសម្នាក់ត្រូវបានជនសង្ស័យ ដែលមានគ្នា២នាក់ជិះម៉ូតូធំ២គ្រឿងធ្វើសកម្ម​ភាពឆក់កាបូបបានសំរេច ហើយជិះគេចខ្លួន​បា​ត់​ស្រមោល ។ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៥ខែតុលា២០១៥ ​តាមបណ្តោយផ្លូវ៥១កែង១៨​៤ស្ថិតក្នុ​ង​​​សង្កា​ត់​​ជ័​យ​ជំ​នះខណ្ឌដូនពេញ។ ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ភេទស្រីជាជនបរទេស អាយុប្រមាណ ៤០ឆ្នាំ ចំណែក​សំភា​រ:នៅក្នុង​កា​​បូបដែលត្រូវចោរឆក់បានសំរេចនោះមានតែលុយ​សរុបចំនួនជាង៦០០ដុល្លា ។

បើតាមសាក្សីដែលបានឃើញហេតុការណ៍ ​អោយដឹងថា មុនពេលកើតហេតុគេ​ឃើញជនសង្ស័យ(ប្រុស)មានគ្នា២នាក់​ ជិះម៉ូតូ​ធំ​ម៉ាក FTR ពណ៌​ខៀ​វ​១គ្រឿង អត់ស្លាកលេខ និងមួយគ្រឿងទៀតម៉ាក XR ពណ៌ខ្មៅអត់ស្លាកលេខដូចគ្នា ជិះតាមបណ្តោយផ្លូវ១៨៤ ក្នុងទឹស​ដៅ​​​ពីលិចទៅកើត​លុះ​​ពេល​ជិះ​ ទៅដល់ខាងត្បូងវិទ្យាល័យព្រះស៊ីសុវត្ថិក៏ប្រទះឃើញជនរងគ្រោះមានគ្នា​២​ នាក់ស្រីទាំង២នាក់ដើរប​ញ្ច្រាសទិស​ជា​មួយជនសង្ស័យ ឃើញដូចនេះជនសង្ស័យទាំង២បានជិះត្រលប់ក្រោយវិញ បត់ស្តាំតាមផ្លូវលេខ៥១ ទៅបាត់មួយស្របក់ក្រោយមក​ជនសង្ស័​យ​​ម្នាក់ដែលជិះម៉ូតូ FTR បានជិះបកក្រោយវិញតាមផ្លូវ៥១ ក្នុងទិសដៅជើងត្បូង គាប់ជូនជនរងគ្រោះទាំង២នាក់ឈរលើចិ​ញ្ចើមថ្នល់ដល់បំរុង​ឆ្លង​ថ្នល់ ក៏ត្រូវជន​ស​ង្ស័​យជិះម៉ូតូទៅអែបជិតហើយឆក់​កាបូបយកទៅបាត់ ចំណែកបក្សពួកម្នាក់ទៀតដែលជិះXR បានជិះតាមពីក្រោយតិច​ៗចាំបិទ​គូ​ថ។ ក្រោយពេលកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងអ្វីទេ គឺគិតតែអង្គុយយំ ​ត្រូវមិត្តភ័ក្ត្រហៅរ៉ឺម៉កម៉ូតូដឹកត្រលប់​ទៅសណ្ឋា​គារវិ​ញ​៕

2015_10_06_08_34_18 2015_10_06_08_34_18_1 2015_10_06_08_34_18_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *