ស្ត្រីមានផ្ទៃពោះ ៧ខែ ត្រូវជនមិនស្គាល់មុខ កាប់ខ្ទេចមុខ ស្លាប់ក្នុងថ្លុកឈាម

ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់បានស្លាប់ ក្នុងថ្លុកឈាម មើលទៅគួរឲ្យ អាណោចអាធ័ម មានស្នាមរបួស វាយដោយញញួរ លើផ្ទៃមុខបែកខ្ទេច នៅម៉ោងជិត ៤ទាបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងផ្ទះស្ត្រីរងគ្រោះ ក្នុងភូមិមខោះ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយសមត្ថកិច្ច បានដាក់ការសង្ស័យថា ឃាតកដៃឆៅ អាចជាប្តីរបស់ស្ត្រីរងគ្រោះ ជាមនុស្សញៀនថ្នាំ ត្រូវបានឃាត់ខ្លួន ដើម្បីសាកសួរ នៅ អធិការដ្ឋាននគរបាល ស្រុកមេមត់។

សមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ ពុំ មុំ អាយុ ២៣ឆ្នាំ មានផ្ទៃពោះ ៧ខែ ត្រូវជនដៃដល់ពុំស្គាល់មុខ យកញញួរវាយសម្លាប់ រងរបួសពេញផ្ទៃមុខ។ តាមការពិនិត្យ របស់មន្ត្រីជំនាញ នៅលើមុខជនរងគ្រោះ មានរបួសស្នាម កាប់គុម្ពត្រចៀកឆ្វេង ២កន្លែង ចុងភ្នែកឆ្វេង ១កន្លែង និងមានស្នាមឈាម ហូរជាច្រើន ហើយនៅកន្លែងកើតហេតុ ជនដៃដល់បានបន្សល់ទុកវត្ថុតាង មានញញួ១ និងពិលគោម ជារបស់ស្ត្រីរងគ្រោះ និងប្តីប្រើប្រាស់រាល់ថ្ងៃ។
តាមការសាកសួរ បុរសជាប្តីមានឈ្មោះ ស៊ា ក្រោល ២៧ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង ៣និង៣០ នាទីទាបភ្លឺ ខ្លួនបានចេញទៅ ជៀជ័រកៅស៊ូ នៅចំការ លុះដល់ម៉ោង ៥ភ្លឺ ទើបត្រលប់មកវិញ ក៏ឃើញប្រពន្ធស្លាប់ នៅក្នុងបន្ទប់តែម្តង។ ករណីនេះសមត្ថកិច្ចជំនាញ កំពុងស៊ើបអង្កេតស្រាវជ្រាវ ព្រោះមានការសង្ស័យ ទៅលើបុរសជាប្តី ជាមនុស្សញៀនថ្នាំ អាចជាឃាតក សម្លាប់ប្រពន្ធរបស់ខ្លួន៕

W@t-110924

Loading...

Leave a Reply

Your email address will not be published. Required fields are marked *