ស្ត្រីម្នាក់ជិះម៉ូតូត្រឡប់មកពីទិញស្រូវលក់ត្រូវរថយន្តដឹកគ្រឿង សំណង់កិនដាច់ខ្លួនជាច្រើនកំណាត់

ខេត្តត្បូងឃ្មុំ៖ ស្ត្រីម្នាក់ឈ្មោះម៉ុនគុន្ធីអាយុ៤៧ឆ្នាំមានទីលំនៅភូមិលេខ៥ឃុំ អំពិលតាពកស្រុកអូររាំងឪខេត្តត្បូងឃ្មុំត្រូវរថយន្តដឹកគ្រឿងសំណង់ បើកបុកពីក្រោយហើយកិនអូសជាច្រើនម៉ែត្របណ្តាលឲ្យដាច់ខ្លួនជា ច្រើនកំណាត់ស្លាប់បាត់បង់ជីវិតមើលទៅគួរឲ្យរន្ធត់បំផុតគ្រាដែល ស្ត្រីរងគ្រោះជិះម៉ូតូ១គ្រឿងត្រឡប់មកពីទិញស្រូវលក់។ ឧបទ្ទវហេតុនេះបានកើតមានឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រលប់ថ្ងៃ ទី២៥ធ្នូ២០១៥ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ក្នុងភូមិស្រែសៀមឃុំ ជីរោទី២ស្រុកនិងខេត្តត្បូងឃ្មុំ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកត្បូងឃ្មុំបានឲ្យដឹងថានៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកស្មាស់រ៉េវ៉ូព៌ណខ្មៅពាក់ស្លាក លេខភ្នំពេញ1X.2048ត្រឡប់មកទិញស្រូវលក់ខណៈមកដល់ត្រង់ចំណុចកើត ហេតុខាងលើស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ៥ផ្លូវព៌ណក្រហម ១គ្រឿងពាក់ស្លាកលេខភ្នំពេញ3C.0777ដឹកគ្រឿងសំណង់ពេញបើកបរដោយបុរស ម្នាក់ក្នុងទិសដៅស្របគ្នាពីលិចទៅកើតដោយល្បឿនលឿនក៏ជ្រុលទៅ បុកស្ត្រីរងគ្រោះពីក្រោយហើយកិនអូសជាច្រើនម៉ែត្របណ្តាលឲ្យ ដាច់ជើងចេញពីខ្លួននិងដាច់សាច់ជាដុំៗស្លាប់បាត់បង់ជីវិតមើលទៅ គួរឲ្យរន្ធត់បំផុត ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនពីកន្លែងកើតហេតុភ្លាមៗផងដែរ ។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍បានចុះទៅកន្លែងកើតហេតុ នាំយកម៉ូតូនិងរថយន្តបង្កហេតុទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំរងចាំដោះស្រាយជាក្រោយនិងប្រមូលសាកសពស្ត្រី រងគ្រោះប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

26-12-201566041

Loading...

Leave a Reply

Your email address will not be published. Required fields are marked *