ស្ត្រីម្នាក់ឈ្មោះ​ មុឹង​ ស្រីនួន​ ប្រេីហ្វេសបុកឈ្មោះ​ J No Cosmetic ដែលបានឡាយបង្ហាញភាពសុិចសុីជ្រុល​ ប្រេីប្រាស់កាយវិការ​ និងសំដីអសីលធម៌មិនសមរម្យ​ ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ​ សុំទោស​ និងធ្វេីកិច្ចសន្យា​

ភ្នំពេញ÷ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ថ្នាក់ដឹកនាំត្រូវមានវិធានការណ៍ចំពោះបុគ្គលទាំងឡាយណាដែលឡាយលក់ផលិតផល​ ដោយបង្ហាញភាពសុិចសុីជ្រុល​ បង្ហាញកាយវិការ​ និងប្រេីប្រាស់អសីលធម៌ដែលធ្វេីឲ្យប៉ពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស​ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីែខ្មរ​ នៅថ្ងៃអង្គារ៍ទី០៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅ ម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះ J No Cosmetic​ និងមានម្ចាស់ឈ្មោះ ម៉ឹង ស្រីនួន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ អ្នកលក់អនឡាញ អាស័យដ្ឋានបន្ទប់ជួល ក្រុមទី៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ដែលបានឡាយលក់ផលិតផលដោយបង្ហាញភាពសុិចសុីជ្រុលហួសហេតុ​។

ដោយបានទទួលស្គាល់អំពីកំហុសដែលខ្លួនបានធ្វេី​ដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយស​ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរទូទៅ​ ម្ចាស់គណនីរូបនេះបានចូលខ្លួនមកទទួលស្គាល់កំហុស​ សុំទោសជាសាធារណ: ជាពិសេសស្ត្រីខ្មែរទូទៅ​ និងបានធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពឡាយវីដេអូបញ្ចេញរូបភាពអាសអាភាស កាយវិកា​ និងពាក្យសម្តីមិនសមរម្យទៀតហេីយ​។

ជាចុងបញ្ចប់ស្ត្រីឈ្មោះ​ មុឹង​ ស្រីនួន​ បានសំណូមពរ និងសូមការអធ្យាស្រ័យពីសំណាក់សមត្ថកិច្ច និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសស្ត្រីខ្មែរទាំងអស់​ ដែលគាត់បានឡាយបង្ហាញភាពសុិចសុីជ្រុល​ បង្ហាញកាយវិការ​ និងប្រេីប្រាស់សម្តីអសីលធម៌​ដែលជាទង្វេីអាក្រក់​ និងសង្គមស្អប់ខ្ពេីម​។

បន្ទាប់ពីបានសារភាពទទួលស្គាល់កំហុស​ និងធ្វេីកិច្ចសន្យារួច​ សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យស្ត្រីរូបនេះត្រឡប់ទៅលំនៅដ្ឋានវិញនៅម៉ោង​ ១៧:​៣០នាទី​៕

Loading...