ស្ត្រីម្នាក់ត្រូវឃាតកអារកសម្លាប់យ៉ាងព្រៃផ្សៃ សង្ស័យប្តីជាជនដៃដល់

ខេត្តត្បូងឃ្មុំ៖ ស្ត្រីជាគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ត្រូវគេប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៨និង២០ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះចាំចំការកៅស៊ូខាងកើតភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ចំងាយប្រហែល៣គីឡូម៉ែត្រពីភូមិ ។

សមត្ថកិច្ចបានប្រាប់ថា សពជនរងគ្រោះឈ្មោះ អ៊ុល សុខណា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅភូមិឃុំខាងលើ ។ តាមការបំភ្លឺថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោងប្រហែលម៉ោង១៧ ជនរងគ្រោះឈ្មោះអ៊ុល សុខណា និងប្តីឈ្មោះតុន មករា ហៅនីត អាយុ៣០ឆ្នាំ បានមកស្នាក់នៅផ្ទះកើតហេតុ ។

ដោយបាត់មិនឃើញកូនមកផ្ទះ ម្តាយក៏មកផ្ទះចំការ ក៏ឃើញ កូនស្រីដេកស្លាប់ដោយអារកនៅលើផ្ទះយ៉ាងអាណោចអាធ័មបំផុត ។

សមត្ថកិច្ចបញ្ជាកក់ថា តាមការសន្និដ្ឋាន: អាចជាប់ពាក់ជាមួយប្តី ឈ្មោះតុន មករា ហៅនីត មានស្រុកកំណើតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលកំពុគេចខ្លួន ។

សូមបញ្ជាក់: ប្តីប្រពន្ធនេះរស់នៅជាមួយគ្នាក្នុងរយះពេលប៉ុន្មានខែមកនេះ ដោយមិនបានរៀបការ ស្គាល់គ្នាតាមរយះទូរស័ព្ទ មិនដែលស្គាល់ប្រវត្តិគ្នាឡើយ ៕

ses (4)

ses (3)

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *