ស្ត្រីម្នាក់ត្រូវបានគេបង្ខំឲ្យដើរអាក្រាតកាយតាមផ្លូវ ជាការពិន័យដែលនាងដេកជាមួយប្ដីគេ (មានវីដេអូ)

ចិន៖ ស្ត្រីម្នាក់បន្ទាប់ពីត្រូវគេចាប់បានថានាងមានទំនាក់ទំនងផ្លូវភេទជាមួយនឹងបុរសម្នាក់ដែលជាប្ដីគេនោះ នាងត្រូវបានគេបង្ខំឲ្យដើរអាក្រាតកាយផ្នែកខាងក្រោមតាមផ្លូវយ៉ាងអាម៉ាស់ក្រោមក្រសែភ្នែកអ្នកដែលដើរតាមផ្លូវជាច្រើនទៀតក្នុងប្រទេសចិន ដែលនេះគេចាត់ទុកជាការពិន័យចំពោះទង្វើដែលនាងបានធ្វើ។

ជាក់ស្ដែង នាងត្រូវគេចាប់បានពេលកំពុងគេងជាមួយនឹងបុរសម្នាក់ដែលរៀបការហើយ។ ខណៈពេលដែលទទួលរងនូវការអាម៉ាស់ប៉ះទង្គិចផ្លូវចិត្តនោះស្ត្រីម្នាក់នេះព្យាយាមបិតបាំងកន្លែងសំខាន់របស់នាង ប៉ុន្តែវាមិនបានផលអ្វីនោះទេក្នុងការបិតបាំងវាឲ្យជិតទាំងស្រុង។ អ្នកលេងអុីធើណិតជាច្រើនដែលបានឃើញវីដេអូនេះហើយមានការភ្ញាក់ផ្អើលតក់ស្លុតជាខ្លាំង។ ភាគច្រើនគេនាំគ្នាបញ្ចេញមតិថា “ការពិន័យបែបនេះវាហួសហេតុពេក” ហើយវាប្រហែលជាមានផលអវិជ្ជមានលើជិវិតរបស់មនុស្សស្រី។

វីដេអូនេះត្រូវបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គមរបស់ប្រទេសចិន មុនពេលដែលត្រូវបានចែករំលែងចូលក្នុង LiveLeak។ អ្នកលេងអុីនធើណិតម្នាក់បានបញ្ចេញមតិផងដែរថា “វប្បធម៌របស់ចិនធ្វើឲ្យគេមានការយល់ច្រឡំជាខ្លាំង”។ ខណៈដែលម្នាក់ទៀតបានបន្ថែមថា “នេះជាការប៉ះទង្គិចដល់ផ្លូវចិត្តជាខ្លាំង វាជារឿងអាក្រក់ណាស់។”៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ខ្មែរណូត

Loading...