ស្ត្រីម្នាក់ទើបតែចេញពីគុកត្រូវបាននគរបាលខេត្តប៉ៃលិនចុះចាប់ឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន៥៩៩គ្រាប់ និងម៉ាទឹកកក៩កញ្ចប់ធំ

ខេត្តប៉ៃលិន៖ កម្លាំងនគរ​បាល ប្រឆាំងបទ​ល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានសហការជាមេប៉ុស្ថិ៍អូរតាវ៉ៅ ដែលចុះដឹកនាំ និងបញ្ជាផ្ទាល់ដោយ​លោកវរៈសេនីយ៍​ទោ ផង់ ជឿម ​នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាប​ករណីជួញដូរគ្រឿង​ញៀន និងរក្សាទុក ស្ថិតនៅក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបានឆែកឆេរឃាត់​ខ្លួន​ជនសង្ស័យបានម្នាក់ រួមមកនឹងវត្ថុ​តាង មាន ប្រភេទ យ៉ាម៉ា WY ៥៩៩គ្រាប់ និងម្សៅពណ៍ស​ថ្លា ម៉ាទឹកក​ (ICE) ចំនួន ៩កញ្ចប់ធំ ព្រមទាំងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅជិតផ្ទះស្ត្រីជនសង្ស័យម្នាក់ខាងលើ ក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ
ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោកវរៈសេនីយ៍​ទោ ផង់ ជឿម នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា៖ មុននិងចុះចាប់ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់និង ដោយសារ ក្រុម ការចុះស្រាវជ្រាវបានផ្តល់ព័ត៌មានសម្ងាត់ឲ្យមកលោកផ្ទាល់ និងលោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារង លោក ហោ គាលេង ជាចៅក្រមសាលាដំបូងខេត្ត បានចុះឆែកឆេរ ផ្ទះជនសង្ស័យ ក៏ប្រទះឃើញ វត្ថុតាងគ្រឿងញៀន​មួយចំនួនធំ ហើយឃាត់ខ្លួនស្ត្រីជនសង្ស័យតែម្តង។

លោកបានបន្តថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ហ៊ុយ ច្រឹប ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរ​មិន​ពិតប្រាកដ ទើបតែចេញពីពន្ធនាគារ​កាលពីខែសីហា ឆ្នាំ២០១៦ ពីបទចែកចាយគ្រឿងញៀន ត្រូវជាប់ពន្ធនាគារ ៣ឆ្នាំ។

ក្នុងការចុះបង្ក្រាបថ្នាំញៀននេះ កម្លាំងនគរបាល
ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តប៉ៃលិន បានសហការជាមួយកម្លាំងប៉ុស្ថិ៍អូរតាវ៉ៅ បានទទួលពីកម្លាំងស្រាវជ្រាវបានផ្ដល់ព័ត៍មាន បន្ទាប់មកក៏ចុះ
ចាប់ឃាត់ខ្លួនហើយរុករកឆែកឆេរ រកឃើញថ្នាំញៀននៅដែលជនសង្ស័យ យកទៅរក្សាទុក្ខនៅក្រោមថ្មដែលគេចាក់សាប រួចមកកម្លាំងក៏រកឃើញរឹបអូសយក
វត្តុតាងរួមមានថ្នាំប្រភេទ យ៉ាម៉ា WY ៥៩៩គ្រាប់ និង មៅពណ៍ សថ្លា ម៉ាទឹកក(ICE) ចំនួន ៩កញ្ចប់ធំ,ក្នុងដែលក៏មានជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនមាន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច​ជំនាញ​កំពង់សួរនាំនៅការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការខេត្តប៉ៃលិន,,
បន្ទាប់មកក៏កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិនដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕

 

Loading...