ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតខណៈដែលកំពុងតែឈឺពោះសម្រាលកូន

ខេត្តស្ទឹងត្រែង៖ស្ត្រី​ម្នាក់​ឈឺពោះ​សម្រាលកូន ហើយ​ក៍ត្រូវបាន​ស្លាប់​តាមផ្លូវ​នៅពេលដែលក្រុមគ្រួសារ​កំពុងតែដឹកយក​ទៅ​ មន្ទីរពេទ្យ។ ហេតុការណ៍​នេះ កើត​ឡើងកាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ​២០១៥ ស្ថិតក្នុង ភូមិ​រិ​ទ្ធិ​សែន​ជ័យ សង្កាត់​ស្ទឹងត្រែង ​ក្រុង​ស្ទឹងត្រែង ​។​

​បើតាមសំដីបុរស​ជា​ប្តី​ឈ្មោះ តៃ ម៉ៅ អាយុ​៣២ឆ្នាំបាន​អោយ​ដឹងថា:ប្រពន្ធ​របស់គាត់​ឈ្មោះ ឌី ឌី​ មានអាយុ​៣៣​ឆ្នាំ មាន​ផ្ទៃពោះគ្រប់ខែ ហើយកូនដែលនៅក្នុងពោះនោះជា​កូន​ទី​បី​។

​នៅព្រឹក​ថ្ងៃទី​១៨ ខែ ឆ្នាំ ដរដែល ប្រពន្ធ​បាន​ប្រាប់​គាត់​ជា​ប្តីថា:ប្រពន្ធគាត់មានអារម្មណ៍ថាដូចជាឈឺពោះ​ចុក ​ណែន​ដើមទ្រូង រួចហើយបានអោយគាត់ជាប្តី ជូនទៅ​មន្ទីរពេទ្យ​។

ក្រោយពេលដែលប្រពន្ធបានប្រាប់ភ្លាមគាត់ជាប្តីក៍ប្រញ៉ាប់​ដើររក​រ៉ឺម៉ក​ម៉ូតូ​ កង់បី ដើម្បីដឹកប្រពន្ធគាត់ទៅមន្ទីពេទ្យភ្លាមៗដែរ ប៉ុន្តែជាអកុសលពេកមកដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ប្រពន្ធ​របស់គាត់​បាន​ដាច់​ខ្ស​ល់​ស្លាប់​តែម្តង ដោយ​មិនបាន​ផ្តាំផ្ញើ​អ្វីមួយ​ម៉ាត់​សោះ​។​

​បុរស​ជា​ប្តី​បាន​បន្តថា:រូបគាត់​ និង ប្រពន្ធ​ បានរៀបការ​ជាមួយគ្នា​អស់រយៈពេលជាង​ដប់ឆ្នាំ​មកហើយ ពួកគាត់បានបង្កើត​កូនប្រុស​ចំនួន​ពីរ​នាក់ផងដែរ ហើយកូនរបស់គាត់​ ​ទី១ មានអាយុ​៩​ឆ្នាំ ទី​២ មានអាយុ​៦​ឆ្នាំ និង ​ម្នាក់ទៀត​ទើបតែគ្រប់​ខែ​ក្នុង​ពោះ​ ប៉ុន្តែបានស្លាប់បាត់បង់ជីវិត​ទាំង​ម្តាយ​ នឹង​ កូន បាត់ទៅហើយ។

ក្រោយពី​ប្រពន្ធគាត់បានស្លាប់ភ្លាម​ ​រូបគាត់​ជា​ប្តី​ ពុំ​មាន​លុយ​សម្រាប់ធ្វើ​បុណ្យសព​ទេ ដោយសារតែគាត់មានជីវភាពក្រីក្រលំបាក​ ប៉ុន្តែ​សំណាងល្អដែលបានអ្នកភូមិ​របស់គាត់នាំគ្នា​ជួយ​ជា​ លុយកាក់បន្តិចបន្តួច​ ដើម្បី​ធ្វើបុណ្យ​អោយប្រពន្ធគាត់ផងដែរ។

18-09-201557921 57922

Loading...

Leave a Reply

Your email address will not be published. Required fields are marked *